ហេតុអ្នកជំងឺកូវីដ១៩មួយចំនួនមិនចេញរោគសញ្ញា ខណៈអ្នកខ្លះមានរោគសញ្ញាធ្ងន់ធ្ងរ ឬរហូតដល់ស្លាប់?
វីរុសកូរ៉ូណាបានចម្លងខ្លួនទៅកាន់មនុស្សជិត ២,៥លាននាក់ក្នុងពិភពលោកនិងបានឆក់យកជីវិតមនុស្ស ១៧០ ០០០នាក់។ បើយោងតាមការសិក្សាស្រាវជ្រាវថ្មីៗនេះដែលបង្ហាញថាមានរហូតដល់៨០ភាគរយនៃអ្នកផ្ទុកជំងឺកូវីដ១៩ មិនបញ្ចេញរោគសញ្ញា ឬមានរោគសញ្ញាស្រាលធម្មតា។
តាមការអង្គេតគេឃើញថាកុមារ មនុស្សវ័យក្មេង និងមនុស្សដែលមានសុខភាពល្អមិនចេញរោគសញ្ញានោះទេ ទោះបីជាពួកគេមានផ្ទុកជំងឺនេះក៏ដោយ។ ប៉ុន្តែគេមិនទាន់ដឹងថាមូលហេតុអ្វីមនុស្សមួយចំនួនមានផ្ទុកជំងឺនេះហើយមិនមានរោគសញ្ញា ខណៈមនុស្សផ្សេងទៀតមានរោគសញ្ញាធ្ងន់ធ្ងររហូតដល់ស្លាប់។
តើមានរឿងអ្វីកើតឡើងនៅពេលវីរុសកូរ៉ូណាចូលក្នុងខ្លួនប្រាណរបស់អ្នក?
ប្រភពរូប៖ WEF
ដូចវីរុសផ្សេងៗទៀតអីចឹងដែរ វីរុសកូរ៉ូណាត្រូវការចូលទៅក្នុងកោសិកាក្នុងរាងកាយមនុស្សដើម្បីពង្រីកខ្លួនបន្ថែមនិងរស់នៅទីនោះ។ ផ្នែកកោសិកាខាងក្រៅរបស់វីរុសនេះភ្ជាប់ខ្លួនទៅនឹងចុងសរសៃប្រសាទប្រូតេអ៊ីន ដែលគេហៅថាអង់ស៊ីមបំលែងជាអង់ស្យូតង់ស៊ីន២ (ACE2) នៃកោសិកាមនុស្សដើម្បីប្រើពួកវាជាយាន្តការនៃច្រកចូលកោសិកា។ អង់ស៊ីមបំលែងជាអង់ស្យូតង់ស៊ីន២(ACE2) ភាគច្រើនមាននៅក្នុងសួត តម្រងនោម បេះដូង និងពោះវៀន។
នៅពេលវីរុសនេះឆ្លងចូលក្នុងខ្លួនមនុស្សហើយ រោគសញ្ញាអាចចេញក្នុងរយៈពេល១៤ថ្ងៃ ដែលរយៈពេលនេះគេហៅថា កំឡុងពេលនៃការបង្ករោគ (incubation period)។ ក្នុងពេលនេះប្រព័ន្ធភាពស៊ាំរាងកាយមានតួនាទីសំខាន់ខ្លាំងណាស់ដើម្បីទប់ទលនឹងវីរុស។ ប្រសិនបើអ្នកមានប្រព័ន្ធភាពស៊ាំរាងកាយខ្លាំង នោះអាចការពារការឆ្លង កាត់បន្ថយបរិមាណវីរុសក្នុងរាងកាយ និងការពារវីរុសនេះមិនឲ្យឆ្លងចូលក្នុងសួត។
ប្រព័ន្ធភាពស៊ាំរាងកាយ
ប្រព័ន្ធភាពស៊ាំរាងកាយ ឬប្រព័ន្ធការពាររាងកាយរបស់មនុស្សមានប្រព័ន្ធការពារ២ប្រភេទក្នុងការវាយប្រហារវីរុស។ ប្រព័ន្ធទី១គឺប្រព័ន្ធការពារពីកំណើត ( innate system) ដែលរួមមានទាំងស្បែក ភ្នាសរំអិល (មានក្នុងបំពង់ក និងច្រមុះ) ប្រូតេអ៊ីន និងម៉ូលេគុលផ្សេងៗក្នុងជាលិកា និងកោសិកាឈាមសមួយចំនួនដែលមានសមត្ថភាពប្រឆាំងនឹងអតិសុខុមប្រាណផ្សេងៗដែលចូលក្នុងខ្លួន។
ក្មេងៗមានប្រព័ន្ធការពាររាងកាយមិនទាន់ពេញលេញ ដែលនេះជាភស្តុតាងមួយបញ្ចាក់ថាពួកគេមិនមានរោគសញ្ញាវីរុសកូវីដ១៩ ដោយប្រព័ន្ធការពារនេះមានភាពខ្លាំងក្លាជាងប្រព័ន្ធរាងកាយរបស់មនុស្សពេញវ័យ។
ប្រ័ពន្ធការពាររាងកាយមួយទៀតគឺហៅថាប្រព័ន្ធរាងកាយបន្សាំ (adaptive immune response) ដោយវាជាភាពស៊ាំរាងកាយមួយដែលត្រូវការចំណាយពេលយូរក្នុងការវិវត្ដ ប៉ុន្តែនៅពេលវាវិវត្តពេញលេញហើយវាមានសមត្ថភាពខ្លាំងក្លាជាងប្រព័ន្ធការពារពីកំណើតទៅទៀត។ ប្រព័ន្ធការពាររាងកាយមួយនេះនឹងធ្វើការវិវឌ្ឍខ្លួននៅពេលវាជួបនឹងវីរុសណាមួយរហូតទាល់មានសមត្ថភាពខ្លាំងក្លាកំចាត់វីរុសមួយនោះ។
ប្រព័ន្ធរាងកាយបន្សាំអាចមានលទ្ធភាពធ្វើការកំណត់វីរុសកូរ៉ូណាកំឡុងពេលនៃការបង្ករោគរបស់វា ហើយធ្វើការកំចាត់វីរុសនេះតែម្ដង។ នេះហើយដែលមនុស្សមួយចំនួនមិនមានរោគសញ្ញា ហើយអាចជាសះស្បើយដោយខ្លួនឯង។
បន្ទាប់ពីកំឡុងពេលបង្ករោគ តើអ្វីដែលបញ្ជាក់ថាអ្នកឈឺ?
ប្រសិនបើវីរុសកូរ៉ូណាឆ្លងតាមច្រមុះ មាត់ ភ្នែក វីរុសនេះនឹងចូលតាមដង្ហើមចូលក្នុងសួតរបស់មនុស្ស។ ក្នុងសួតរបស់មនុស្សវីរុសនេះនឹងធ្វើភ្ជាប់ខ្លួនទៅនឹងចុងសរសៃប្រសាទអង់ស៊ីមបំលែងជាអង់ស្យូតង់ស៊ីន២ (ACE2) ហើយធ្វើការបម្លែងខ្លួនជាច្រើន ដែលនេះប្រព័ន្ធភាពស៊ាំរបស់អ្នកតាំង២មាននាទីធ្វើការកំចាត់កោសិកាវីរុសនេះ។
ចំនួននៃវីរុសដែលចូលក្នុងសួតរបស់អ្នកក៏ជាកត្តាសំខាន់ដែលបញ្ជាក់ពីស្ថានភាពជំងឺរបស់អ្នកផងដែរ។ នៅពេលវីរុសនិងប្រព័ន្ធការពាររាងកាយរបស់អ្នកប្រយុទ្ធគ្នា សារធាតុក្រាលបំពង់ខ្យលដែលឆ្លងវីរុសកូរ៉ូណានឹងផលិតនូវសាធាតុរំអិលជាច្រើនដើម្បីបិទថង់ឬប្លោកខ្យល់ ដែលនេះរាំងស្ទះការស្រូបយកអុកស៊ីសែនចូលទៅចរន្ដឈាមនិងមិនឲ្យមានការហូរចេញកាបូនឌីអុកស៊ីត។
សម្រាប់អ្នកជំងឺមួយចំនួន ការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំរាងកាយមានការអូសបន្លាយពេលនិងលើសពីតម្រូវការ ហើយនេះវានឹងបង្កទៅជាព្យុះ cytokine (Cytokine storm) ដែលវាបង្កឲ្យមានប្រតិកម្មជ្រុលបង្កទៅជាការរលាកនិងការខូចសរីរៈផ្សេងៗក្នុងរាងកាយ។
អ្នកជំងឺខ្លះមានរោគសញ្ញាបញ្ហាផ្លូវដង្ហើមស្រួចស្រាវ (ARDS) នៅពេលសារធាតុរាវបំពេញសួត ដែលជាទូទៅបង្កឲ្យអ្នកជំងឺឈានដល់ការស្លាប់។ មនុស្សចាស់និងមនុស្សដែលមានបញ្ហាសួតជាទូទៅវិវត្ដទៅជារោគសញ្ញាបញ្ហាផ្លូវដង្ហើមស្រួចស្រាវ (ARDS) ហើយឈានដល់ស្លាប់។
ចុងសរសៃប្រសាទអង់ស៊ីមបំលែងជាអង់ស្យូតង់ស៊ីន២ (ACE2) មានសារៈសំខាន់ក្នុងការជួយរៀបចំប្រព័ន្ធភាពស៊ាំរាងកាយ ជាពិសេសជួយគ្រប់គ្រងការរលាក។ ដូចនេះនៅពេលចុងសរសៃប្រសាទនេះរបស់មនុស្សចាស់ត្រូវបានកាត់បន្ថយ ធ្វើឲ្យពួកគេមានហានិភ័យខ្ពស់ចំពោះ ព្យុះ cytokine និងនឹងបង្កជំងឺសួតធ្ងន់ធ្ងរ។
ផ្ទុយមកវិញ ក្មេងៗមានចុងសរសៃប្រសាទអង់ស៊ីមបំលែងជាអង់ស្យូតង់ស៊ីន២ (ACE2) ច្រើនក្នុងសួតរបស់ពួកគេ ដូចនេះពួកគេមិនងាយមានរោគសញ្ញា ឬធ្លាក់ខ្លួនឈឺនោះឡើយ។
តើមនុស្សដែលគ្មានរោគសញ្ញាអាចចម្លងទៅអ្នកដទៃបានទេ?
ការសិក្សាមួយចំនួនបង្ហាញថាអ្នកជំងឺដែលផ្ទុកកូវីដ១៩ មាន ចំនួនវីរុសច្រើន មុនឬបន្ទាប់ពីពួកគេចាប់ផ្ដើមចេញរោគសញ្ញាបឋម។ នេះបង្ហាញថាអ្នកជំងឺអាចចម្លងវីរុសទៅអ្នកដទៃនៅពេលដែលពួកគេធ្លាក់ខ្លួនឈឺឬ ៤៨ម៉ោងមុនធ្លាក់ខ្លួនឈឺ ខណៈពួកគេមានរោគសញ្ញាបឋម។
ប៉ុន្តែមិនទាន់មានភស្ដុតាងណាបញ្ជាក់ថាមនុស្សដែលមិនចេញរោគសញ្ញាអាចចម្លងទៅកាន់អ្នកដទៃនោះទេ៕
អត្ថបទទាក់ទង៖
- ប្រយ័ត្ន! អាស៊ានអាចជាទីតាំងរងការវាយប្រហារពីកូវីដ១៩បន្ទាប់
- ចិនរឹតត្បឹតការសិក្សាស្រាវជ្រាវទាំងឡាយណាទាក់ទងនឹងប្រភពវីរុសកូរ៉ូណា
- រឿងរ៉ាវទាំង ៤ ពាក់ព័ន្ធនឹងជំងឺរាតត្បាតកូវីដ១៩នៅថ្ងៃទី១៦ មេសា នេះ
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ WEF