ការស្រាវជ្រាវ៖ វីរុសកូរ៉ូណាមិនត្រឹមតែអាចឆ្លងតាមដង្ហើមទេ ប៉ុន្តែអាចឆ្លងតាមសរីរៈមួយនេះផងដែរ​



ភ្នែកគឺជាសរីរៈដ៏សំខាន់ដែលវីរូសកូរ៉ូណាអាចជ្រៀតចូលក្នុងខ្លួនអ្នកជំងឺ នេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់សកលវិទ្យាល័យហុងកុង (University of Hong Kong) ចុះផ្សាយដោយកាសែត CNN។ 

ការធ្វើតេស្តក្នុងមន្ទីពិសោធន៍បានបង្ហាញថា កម្រិតវីរុសកូរ៉ូណា មានអត្រាខ្ពស់ក្នុងផ្លូវដង្ហើមនិងស្បែកនៃត្របកភ្នែកក្នុងនឹងប្រស្រីភ្នែក។ 

ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយលោក វេជ្ជបណ្ឌិត Michael Chan Chi-wai ពីសាលាសុខភាពសាធារណៈរបស់សកលវិទ្យាល័យហុងកុង គឺជាក្រុមអ្នកស្រាវជ្រាវដំបូងគេក្នុងអ្នកស្រាវជ្រាវដទៃទៀតដែលបង្ហាញភស្ដុតាងថាវីរុសកូរ៉ូណាអាចឆ្លងចូលក្នុងខ្លួនរបស់អ្នកជំងឺតាមរយៈច្រកទាំងៗគឺផ្លូវដង្ហើមនិងភ្នែក។ 

លោក Chan បានបញ្ជាក់ថា៖ «យើងបានធ្វើការបណ្ដុះកោសិការពីបំពង់ផ្លូវដង្ហើមនិងកោសិកាភ្នែរបស់អ្នកជំងឺក្នុងមន្ទីពិសោធន៍និងបានប្រៀបធៀនឹងជំងឺសារ (Sars) និងជំងឺជំងឺផ្តាសាយបក្សី H5N1  ដោយរកឃើញថាវីរុសកូរ៉ូណាមានសមត្ថភាពខ្លាំងក្នុងការជ្រាតចូលស្បែកនៃត្របកភ្នែកក្នុងនឹងប្រស្រីភ្នែក និងបំពង់ខ្យល់ជាងជំងឺសារ។ ការពិសោធន៍នេះរកឃើញថាមានកម្រិតវីរុសរហូតដល់ ៨០ ទៅ ១០០ដងខ្ពស់ជាង»។

លោកបន្តទៀតថា៖ «នេះបញ្ជាក់ថាអត្រាការឆ្លងនៃជំងឺកូវីដ១៩ខ្លាំងជាងជំងឺសារ ហើយការស្រាវជ្រាវនេះក៏បានបង្ហាញផងដែរថាភ្នែកក៏ជាផ្លូវសំខាន់សំខាន់ជំងឺកូវីដដើម្បីចម្លងខ្លួនចូលអ្នកជំងឺផងដែរ»។

គួរបញ្ជាក់ផងដែរថា ការរកឃើញនេះក៏ជាភស្ដុតាងសំខាន់និងក៏ដូចជាការជុំរុញបន្ថែមមនុស្សជៀសវាងការយកដៃប៉ះភ្នែក និងការលាងដៃជាប្រចាំដើម្បីការពារការឆ្លងជំងឺផងដែរ។ 

ទោះបីជាយ៉ាងណាក៏ដោយ ការរកឃើញនេះក៏មានការជំទាស់ទៅនឹងការការពាររបស់បុគ្គលិកពេទ្យដែលត្រូវពាក់ម៉ាស់ N95 ស្លៀកសំលៀកបំពាក់ការពារ ប៉ុន្តែមិនចាំបាច់ត្រូវការពាក់វែនតាការពារភ្នែកនោះដែរ៕

អត្ថបទទាក់ទង៖ 

 

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ SCMP

X
5s