ការសិក្សារបស់អ្នកជំនាញអាមេរិករកឃើញថា Hydroxychloroquine គ្មានប្រសិទ្ធភាពប្រឆាំងកូវីដទេ​



កូវីដ ១៩ នៅតែបន្តផ្ដល់ទុកទោសដល់ពិភពលោកជាពិសេសប្រទេសនៅប៉ែកអឺរ៉ុប។ ការប្រកួតប្រជែងផលិតវ៉ាក់សាំងកំពុងកើតមាននៅលើពិភពលោក តែកាលពីពេលថ្មីៗនេះអង្គការសុខភាពពិភពលោកបានឲ្យដឹងថាមានបេក្ខជនផលិតវ៉ាក់សាំងចំនួន ៨ កំពុងប្រកួតប្រជែងគ្នាលើទីផ្សារសាកល្បងសមត្ថភាពក្នុងការព្យាបាលអ្នកជំងឺ។

អស់រយៈពេលជិត ៦ ខែមកនេះមិនទាន់មានការរកឃើញថ្នាំណារីអាព្យាបាលកូវីដ ១៩ បានទេ។ តែដើម្បីព្យាបាល ក្រុមគ្រូពេទ្យបានព្យាយាមប្រើថ្នាំប្រភេទ ហើយការព្យាបាលទៅតាមប្រភេទអាការៈរបស់អ្នកជំងឺ ហើយមួយក្នុងចំណោមថ្នាំទាំងអស់គឺមានថ្នាំប្រឆាំងជំងឺគ្រុនចាញ់ hydroxychloroquine។ តែពេលថ្មីៗនេះតាមរយៈការចេញផ្សាយដោយគេហទំព័រ News medical life Science បានដឹងថា អ្នកជំនាញនៅសហរដ្ឋអាមេរិកបានរកឃើញថាថ្នាំប្រឆាំងជំងឺគ្រុនចាញ់មិនមានប្រសិទ្ធភាពទៅលើការព្យាបាលកូវីដ ១៩ នោះទេ។ 

ចុចអាន៖ អង់គ្លេសបានរាប់បញ្ចូលការបាត់បង់សមត្ថភាពស្រង់ក្លិន ជារោគសញ្ញាជំងឺកូវីដ១៩​

ផ្អែកតាមការនៅការសិក្សាយ៉ាងទូលំទូលាយដែលក្រុមគ្រូពេទ្យបានស្រួលឡើយចំពោះអ្នកជំងឺប្រមាណជិត ១៤០០ នាក់នៅមន្ទីរពេទ្យទីក្រុងញ៉ូវយ៉ក ដាច់ជាអ្នកជំងឺកូវីដ ១៩ រាប់ចាត់តាំងពីកម្រិតមធ្យមទៅកម្រិតធ្ងន់ធ្ងរ ទៅជាលទ្ធផលបានរកឃើញថាអ្នកជំងឺដែលទទួលថ្នាំប្រឆាំងគ្រុនចាញ់មិនមានភាពប្រសើរជាងអ្នកមិនបានទទួលនោះទេ។ 

ចុចអាន៖ ដូណាល់ត្រាំកំពុងប្រើថ្នាំគ្រុនចាញ់ដើម្បី​ខ្លួនពី​ការពារកូវីដ ១៩ ទោះលោកមិនបានកើតកូវីដក៏​ដោយ​​

ប៉ុន្តែតើវាមានហានិភ័យដែរឬទេ?

Hydroxychloroquine គឺជាប្រភេទថ្នាំដែលត្រូវបានគេប្រើប្រាស់ដើម្បីការពារនិងព្យាបាលជំងឺគ្រុនចាញ់ ហើយក្រុមគ្រូពេទ្យក៏ធ្លាប់បានប្រើវាដើម្បីព្យាបាលជំងឺដទៃទៀតដូចជា lupus erythematous ជំងឺរលាកសន្លាក់រ៉ាំរ៉ៃជាដើម ព្រោះថ្នាំនេះមានតួនាទីជួយសម្របសម្រួលដល់លក្ខខណ្ឌប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ ហើយក្នុងពេលប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺរាតត្បាតថ្មីកូវីដ ១៩ គេប្រើប្រាស់វាគឺជាថ្នាំដើម្បីបន្ថយអត្រាមរណភាពដោយសារជំងឺនេះ។ 

ចុចអាន៖ ថាកូវីដ១៩ សម្លាប់មនុស្សរាប់ពាន់នាក់រៀងរាល់ថ្ងៃ បងធំទាំង ១០ នេះសាហាវជាងកូវីដ រាប់ដង​

ក្នុងការសិក្សាមួយបានចេញផ្សាយដោយ New England journal of Medicine បានធ្វើការស្រាវជ្រាវនិងពិនិត្យមើលទិន្នន័យស្ដីពីអ្នកជំងឺកូវីដ ១៩ ដែលបានព្យាបាលដោយប្រើប្រាស់ថ្នាំប្រឆាំងជំងឺគ្រុនចាញ់នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។ ប្រមាណជា 60 ភាគរយនៃអ្នកជំងឺនោះបានទទួលថ្នាំប្រឆាំងជំងឺគ្រុនចាញ់ត្រូវបានជា ៥ ថ្ងៃជាប់គ្នា ចំពោះការស្រាវជ្រាវបានរកឃើញថាការប្រើប្រាស់ថ្នាំប្រភេទនេះមិនប៉ះពាល់ឬបង្កជាហានិភ័យធ្ងន់ធ្ងរដល់អ្នកជំងឺនោះទេ ទោះបីមិនបានធ្វើឲ្យអាការៈនៃជំងឺនេះប្រសើរជាងមុនក្តី។ ប៉ុន្តែនៅក្នុងទិន្នានុប្បវត្តិ អ្នកជំនាញបាននិយាយថាការធ្វើតេស្តនូវប្រភេទថ្នាំប្រឆាំងជំងឺគ្រុនចាញ់ hydroxychloroquine គឺចាំបាច់បំផុតសម្រាប់អ្នកជំងឺកូវីដ ១៩៕

ចុចអាន៖ ការសិក្សាស្រាវជ្រាវ៖ កូវីដ១៩ អាចឆ្លងចូលទៅក្នុងពោះវៀន តម្រងនោម និងសរីរាង្គដទៃផ្សេងទៀត​

 

X
5s