កំពុងបារម្ភករណីរលកទី២ តែ​ក្លឹប​កំសាន្ត​ពេល​រាត្រី​នៅ​ចិន​ហាក់មាន​សកម្មភាព​អ៊ូ​អរ​​



ក្លឹបកំសាន្តពេលរាត្រីភាគច្រើននៅក្នុងប្រទេសចិន បានត្រឡប់មករកការបើកដំណើរការជាធម្មតាវិញដោយសារតែម្ចាស់អាជីវកម្ម និងអតិថិជនភាគច្រើនហាក់មានអារម្មណ៍វិជ្ជមានខ្លាំងទៅលើផាសុកភាពនៅពេលនេះ ទោះបីជាករណីឆ្លងកូវីដ ១៩ នៅតែបន្តរកឃើញក្តី។

ការវិលត្រឡប់ទៅសភាពធម្មតា និងឈានដល់ការបើកក្លឹបកំសាន្តពេលរាត្រីនៅពេលនេះ ដោយសារមនុស្សភាគច្រើនបានយល់ថាវាបានស្ថិតនៅក្នុងស្ថានភាពមួយដែលគ្រប់គ្រងបាន តែទោះជាយ៉ាងណាក៏ដោយការរក្សាសុវត្ថិភាពនៅតែបន្តអនុវត្តដូចជា ចាន កែវ ពែង ត្រូវបានលាងសម្អាតយកចិត្តទុកដាក់ ចំណែកឯការរាំច្រៀងត្រូវបានកំណត់ចម្ងាយឃ្លាតពីគ្នា ផ្អែកតាមបទពិសោធន៍នៃការធ្វើគម្លាតសង្គមដែលធ្លាប់បានអនុវត្តកន្លងមក។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មានចិន Channel News Asia ចេញផ្សាយកាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០។ Charles Guo ស្ថាបនិកក្លឹប 44KW បាននិយាយថា លំហូរអតិថិជនរបស់ក្លិបបានចាប់ផ្ដើមនៅព្រឹកឡើងវិញយ៉ាងឆាប់រហ័សកាលពីចុងខែមេសា ហើយលោកក៏បានបន្ថែមដែរថា អាជីវកម្មរបស់លោកបានវិលត្រឡប់មកធ្វើសភាពធម្មតាវិញ នឹងឈានដល់កម្រិតមធ្យមនៅពាក់កណ្ដាលខែឧសភា។ លោកក៏បានបញ្ជាក់ដែរថាក្លឹបកំសាន្តរបស់លោកបានបើកដំណើរការឡើងវិញនៅពាក់កណ្ដាលខែមីនា បន្ទាប់ពីបានបិទអស់រយៈពេល ៦ សប្តាហ៍ ប៉ុន្តែតាំងពីពេលនោះមកគេមិនទាន់មានសកម្មភាពខ្លាំងក្លានោះទេ ហើយវាត្រូវការចំណាយពេលយូរក្នុងការវិលត្រឡប់មករកសភាពធម្មតាវិញ។ 

ចុចអាន​៖ វិធីសាស្ត្រ ៧យ៉ាងព្យាបាលការថប់បារម្ភអំឡុងជំងឺរាតត្បាតកូវីដ១៩​

តែទោះជាយ៉ាងណាក៏ដោយ ក្លឹបកំសាន្តនៅក្នុងប្រទេសចិនដែលបានបើកដំណើរការនោះបានឲ្យដឹងថា ពួកគេបានត្រួតពិនិត្យសីតុណ្ហភាពរបស់អតិថិជនគ្រប់រូប ហើយបានតម្រូវអតិថិជនទាំងអស់ធ្វើការចុះឈ្មោះ ព័ត៌មានលម្អិតរបស់ពួកគេ។ បុគ្គលិកទាំងអស់ដែលបម្រើការនៅក្នុងក្លឹបកំសាន្ត តម្រូវឲ្យពាក់ម៉ាស់ ស្រោមដៃការពារគ្រប់ពេលវេលា។ លើសពីនេះ ទោះបីពួកគេមិនបានកំណត់ឲ្យអតិថិជនដែលចូលក្នុងក្លឹបកំសាន្តក៏ដោយ ប៉ុន្តែភាគច្រើនដែលចូលមកកំសាន្តគឺបានពាក់វា។ 

ចុចអាន​៖ COVID-19៖ ចិនកំពុងអំពល់ចិត្តបញ្ហារលកថ្មី ព្រោះរោគសញ្ញានិងអាការៈខុសប្លែកពីមុនកាន់តែពិបាកព្យាបាល​

គួរបញ្ជាក់ថា ក្លឹបបានស្ថិតនៅតែជាចំណុចកណ្តាលនៃការផ្ទុះឡើងវីរុសកូវីដ ១៩ ពិសេសនៅតាមទីក្រុងប្រទេសអាស៊ីដទៃទៀត៕

ចុចអាន​៖ ការសិក្សារបស់អ្នកជំនាញអាមេរិករកឃើញថា Hydroxychloroquine គ្មានប្រសិទ្ធភាពប្រឆាំងកូវីដទេ​

 

X
5s