COVID-19៖ ចិនកំពុងអំពល់ចិត្តបញ្ហារលកថ្មី ព្រោះរោគសញ្ញានិងអាការៈខុសប្លែកពីមុនកាន់តែពិបាកព្យាបាល​



វេជ្ជបណ្ឌិតនៅក្នុងប្រទេសចិនបានរកឃើញពីសញ្ញាខុសប្លែកថ្មីបន្ថែមទៀតលើករណីចម្លងកូវីដ ១៩ វាកាន់តែអាក្រក់លើការគម្រាមកំហែងចំពោះរលកទីពីរកើតឡើងសម្រាប់ប្រទេសចិននេះ ហើយក្រុមគ្រូពេទ្យបានចាត់ទុកថាវីរុសមានការប្រែប្រួលអត្តចរិករបស់វា។ 

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០។

ចុចអាន៖ ការសិក្សារបស់អ្នកជំនាញអាមេរិករកឃើញថា Hydroxychloroquine គ្មានប្រសិទ្ធភាពប្រឆាំងកូវីដទេ​

ជាមួយគ្នានេះដែរក្រុមវេជ្ជបណ្ឌិតកំពូលរបស់ប្រទេសចិនលោក Qui Haibo បានប្រាប់ទៅសារព័ត៌មានក្នុងស្រុកមួយថា អ្នកជំងឺស្ថិតនៅខេត្តភាគឦសាន្តប្រទេសគឺ Jilin និង Heilongjiang ត្រូវបានរកឃើញថាមានផ្ទុកវីរុស ដោយការផ្ទុកនោះមានរយៈពេលយូរ (ទំរាំបញ្ចេញរោគសញ្ញា) ហើយវាក៏ត្រូវការពេលយូរផងដែរក្នុងការព្យាបាលដើម្បីទទួលបានលទ្ធផលអវិជ្ជមាន។ 

ចុចអាន៖ ធនាគារពិភពលោក៖ មនុស្ស ៦០លាននាក់អាចធ្លាក់ក្នុងភាពក្រីក្រខ្លាំង មានចំណូលក្រោម២ដុល្លារ​

អ្នកជំងឺទាំងនោះត្រូវបានគេរកឃើញថា មានការផ្ទុកវីរុសយូរជាង ១ ទៅ ២ សប្តាហ៍ ដែលយូរជាងរោគសញ្ញាដែលបានកើតឡើងចំពោះរលកទី ១ ក្នុងទីក្រុងវូហានដែលជាកន្លែងផ្ទុះដំបូងនៃជំងឺមួយនេះ។ ការពន្យារពេលនិងសម្ងំរបស់វីរុសមុនពេលបញ្ចេញសកម្មភាពឬរោគសញ្ញា បានក្លាយជាបញ្ហាធំចម្បងចំពោះអាជ្ញាធរសុខភាពដើម្បីទប់ស្កាត់ការរីករាលដាលនិងចម្លង។ នេះបើតាមសម្តីរបស់វេជ្ជបណ្ឌិត Qui Haibo។

ចុចអាន៖ WHO៖ ករណីឆ្លងកូវីដ១៩កើនជាង ១សែននាក់ក្នុងមួយថ្ងៃ ច្រើនបំផុតមិនធ្លាប់មាន​

បញ្ហាធំបំផុតនៅពេលនេះ គឺអ្នកវិទ្យាសាស្រ្តដែលមិនទាន់អាចធ្វើការស្វែងយល់អំពីរបៀបនៃការផ្លាស់ប្តូរសំខាន់ៗ នៃវីរុសកំពុងកើតឡើងក្នុងរលកទីពីរនេះ។ វេជ្ជបណ្ឌិតរូបនេះបានបន្ថែមថា រយៈពេលយូរនៃការផ្ទុកវីរុសហើយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដោយគ្មានរោគសញ្ញា វាបានកើតឡើងជាចង្កោមនៃការចម្លងក្នុងគ្រួសារ។ គិតត្រឹមរយៈពេលពីរសប្តាហ៍នៃការចម្លងករណីថ្មីនេះ ត្រូវបានគេរកឃើញថាករណីឆ្លងមានចំនួន ៤៦ ករណីហើយឆ្លងនៅក្នុងបីទីក្រុងគឺ Shulan Jilin និងShengyang ហើយក៏ត្រូវបានប្រកាសឲ្យធ្វើការ lockdown នៅតំបន់នោះដែលមានមនុស្សច្រើនជាង ១០លាននាក់។

ចុចអាន៖ COVID-19: WHO ព្រមានពីរោគសញ្ញាចម្លែកមួយកើតមានលើកុមារ និង​ក្មេងជំទង់​

យោងតាមសារព័ត៌មាន Daily Mail លោក Qui បានមានប្រសាសន៍ថា អ្នកជំងឺនៅភាគឦសានដែលបានរកឃើញករណីថ្មីនេះហាក់មានសភាពធ្ងន់ធ្ងរជាងការផ្ទុះឡើងដំបូងនៅទីក្រុងវូហាន។ អ្នកជំងឺបានឆ្លងវីរុសហើយមិនបានចេញរោគសញ្ញា វាជាហេតុចម្លងធំបំផុតទៅដល់អ្នកដទៃជាពិសេសគឺការប៉ះពាល់ដោយផ្ទាល់ជាមួយក្រុមគ្រួសាររបស់ពួកគេ បានបង្កើតទៅជាការឆ្លងជាចង្កោមក្នុងគ្រួសារ។ លើសពីនេះលោកក៏បានបន្ថែមទៀតដែរថា ស្ថានភាពអ្នកជំងឺនៅភាគឦសាន្តប្រទេសចិនកម្របង្ហាញថាមានអាការគ្រុនក្តៅ និងឈានដល់ការបំផ្លាញឬប៉ះពាល់ធ្ងន់ធ្ងរដល់សួត ក៏ដូចជាសរីរាង្គផ្សេងៗទៀត។ ជាហេតុនាំឲ្យក្រុមគ្រូពេទ្យបានធ្វើការសន្និដ្ឋានភាគច្រើនថាការរកឃើញវីរុស គឺជាករណីនាំចូលពីបរទេសមិនមែនជាករណីក្នុងតំបន់នោះទេ តែគេមិនបានបញ្ជាក់ទេថាជាការចម្លងឬការនាំចូលពីប្រទេសណាមួយ ប៉ុន្តែខេត្តទាំងពីរ Jilin និង Heilongjiang នៅជាប់ព្រំដែនប្រទេសរុស្ស៊ី៕

ចុចអាន៖ ប្រទេសចិន៖ សង្ស័យករណីទឹកដោះគោក្លែងក្លាយ បណ្ដាលឲ្យទារក ៥នាក់មានអាការៈហើមក្បាល​

 

X
5s