​កុំព្យូទ័រ​ដំណើរការ​ដោយ Windows 10 ​ពេល​នេះ​មាន​កើនឡើង​ដល់ ២៧០លាន​គ្រឿង​​



​អំឡុង​ការ​ប្រកាស​សមិទ្ធផល​ថ្មីៗ​នៅ​ក្នុង​សន្និសីទ Build 2016 ​របស់ Microsoft ថ្មីៗ​នេះ ក្រុមហ៊ុន​បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​ថា មក​ដល់​ពេល​នេះ​កុំព្យូទ័រ​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ​កើន​ឡើង​ដល់​ចំនួន ២៧០​លាន​គ្រឿង។ ​Windows ជំនាន់​ចុងក្រោយ​នេះ ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើ​ជា​សកល​ចាប់តាំង​ពី​ថ្ងៃ​ទី២៩ កក្កដា ឆ្នាំ២០១៥។

microsoft-build-2016-event-verge_82.0

ចាប់​តាំងពី​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​មក ក្រុមហ៊ុន Microsoft ​បាន​ធ្វើការ​ផ្ដល់​ជូន​នូវ​កញ្ចប់​អាប់ដេត​ថ្មី​ជា​បន្តបន្ទាប់​ដើម្បី​ជួសជុល​បញ្ហា error ផ្សេងៗ ​ដើម្បី​ធ្វើឲ្យ Windows 10 ​កាន់តែ​ដំណើរការ​បាន​រលូន។ ​ជា​ការ​ពិត​ណាស់ បច្ចុប្បន្ន​នៅ​មាន​កុំព្យូទ័រ​ច្រើន​លាន​គ្រឿង​ទៀត មិន​ទាន់​ប្រើប្រាស់ Windows 10 នៅ​ឡើយ។ ដូច្នេះ​ក្រុមហ៊ុន Microsoft ​នៅ​តែ​បន្ត​ធ្វើការ​អភិវឌ្ឍ​មុខងារ​ថ្មីៗ​ជា​បន្ត​ដើម្បី​ស្រូប​ទាញ​អតិថិជន​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​កាន់តែ​ច្រើន​ឡើង។ Windows 10 ​មាន​ដំណើរការ ព្រមទាំង​មុខងារ​ល្អ​ជាង និង​ល្បឿន​លឿន​ជាង Windows 8 និង​ជំនាន់​មុនៗ។ ក្រុមហ៊ុន Microsoft ថែមទាំង​បាន​បញ្ជាក់​ថា User បាន​ចំណាយ​ពេល​ប្រើប្រាស់ Windows 10 ​ប្រមាណ​ជាង ៧៥ពាន់​លាន​ម៉ោង​មក​ហើយ៕
X
5s