ប្រទេស ១០មានក្រុមហ៊ុន និងបុគ្គលពាក់ព័ន្ធឯកសារ លាងលុយកង្វក់ Panama Papers ច្រើនបំផុត
ឯកសារ ឬបញ្ជីលាងលុយកង្វក់ The Panama Papers បានក្លាយជារឿងក្ដៅគគុកនៅក្នុងបណ្ដាប្រទេសជាច្រើនក្នុងលោក។ បញ្ជីលាងលុយកង្វក់នេះបានប្រមូលផ្ដុំឯកសារតាំងពីជាង ៤០ឆ្នាំមុនពីក្រុមហ៊ុនមួយដែលមានឈ្មោះថា Mossack Fonseca ដែលមានមូលដ្ឋាននៅប្រទេសប៉ាណាម៉ា។
មានបុគ្គលដែលជាមន្ត្រីរដ្ឋាភិបាល សាច់ញាតិរបស់ថ្នាក់នាំ និងបុគ្គលល្បីៗជាច្រើនទៀតដែលជាប់ពាក់ព័ន្ធនឹងការលាងលុយកង្វក់ជាមួយនឹងក្រុមហ៊ុននេះ ដែលត្រូវបានទម្លាយកាលពីពេលថ្មីៗនេះ។
ក្នុងឯកសារបែកធ្លាយ ដែលមានទំហំ ២,៦តេរ៉ាបៃ ឬមានប្រមាណ ១១,៥លានឯកសារបង្ហាញថា ក្រុមហ៊ុននេះបានធ្វើការជាមួយធនាគារប្រមាណជាង ១ម៉ឺន៤ពាន់។ ខាងក្រោមនេះ ជាប្រទេសចំនួន ១០ដែលមានអន្តរការី (ក្រុមហ៊ុន មូលនិធិ និងស្ថាប័នផ្សេងៗ) ធ្វើការជាមួយអតិថិជនរបស់ក្រុមហ៊ុនពាក់ព័ន្ធនឹងការលាងលុយកង្វក់ Mossack Fonseca ច្រើនបំផុត៕
ដោយ៖ រតនៈវិភូ