គន្លឹះ៤យ៉ាង ដើម្បីរៀបចំផែនការដែលជួយឲ្យអ្នករៀនឆាប់ចេះនិងពូកែជាងមុន
គ្មាននរណាម្នាក់ចេះដោយមិនបាច់រៀនឬខំប្រឹងនោះទេ តែអ្វីដែលសំខាន់គឺពួកគេរៀនដោយវិធីដែលមានប្រសិទ្ធភាពដែរឬអត់ទេ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រក្នុងការរៀបចំផែនការសិក្សាដ៏ល្អមួយ៖
១) ជំហានទី១៖ បង្កើតតារាងមួយដែលទាក់ទងពីសកម្មភាពប្រចាំថ្ងៃរបស់អ្នកដែលធ្វើឲ្យអ្នកដឹងថាតើខ្លួនឯងចំណាយពេលធ្វើអ្វីខ្លះ សូម្បីតែពេលគេងនិងពេលញាំក៏អ្នកគួរតែកត់ទុកចូលដែរ។ ការបង្កើតជាតារាងអាចធ្វើឲ្យអ្នកចំណាយពេលវេលាបានត្រឹមត្រូវនិងល្អម៉ត់ចត់ដោយមិនចាំបាច់មានភាពលំបាកអ្វីនោះទេ។
២) ជំហានទី២៖ ធ្វើឲ្យតារាងកាលវិភាគរបស់អ្នករឹតតែមានប្រសិទ្ធភាពថែមជាងនេះដោយពិនិត្យលើវាជារៀងរាល់ថ្ងៃហើយព្យាយាមកត់ត្រានូវចំណុចសំខាន់ៗទាំងឡាយដែលមិនងាយធ្វើឲ្យអ្នកភ្លេចនូវសកម្មភាពណាមួយនោះទេ។
៣) ជំហានទី៣៖ អ្នកត្រូវតែកំណត់គោលដៅខ្លួនឯងឲ្យបានច្បាស់ដូចជាពិន្ទុឬចំណាត់ថ្នាក់ដែលអ្នកចង់បានសម្រាប់មុខវិជ្ជានិមួយៗ។ គោលដៅនេះក៏ជាការត្រៀមខ្លួនសម្រាប់ការប្រកួតក៏ដូចជាសម្រាប់ការប្រលងធំជាដើម។
៤) ជំហានទី៤៖ ធ្វើការអនុវត្តជាប្រចាំ ព្រោះ វាគ្មានប្រយោជន៍នោះទេប្រសិនបើអ្នកមានគម្រោងហើយតែខ្វះការអនុវត្តនោះ។ យ៉ាងណាមិញវាមិនមែនជាការអនុវត្តក្នុងរយៈពេលខ្លីនោះទេ តែវាត្រូវការពេលយូរមុននឹងអ្នកអាចឃើញលទ្ធផលមួយដ៏គាប់ចិត្ត៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.howtostudy.com