ក្រៅពីបុណ្យចូលឆ្នាំខ្មែរ មានបុណ្យចូលឆ្នាំថ្មីដ៏ធំទាំង៦ទៀតដែលត្រូវបានប្រារព្ធធ្វើនៅជុំវិញពិភពលោក
មានមនុស្សជាច្រើនបានប្រារព្ធពិធីចូលឆ្នាំថ្មីប៉ុន្តែមិនមែនទាំងអស់គ្នាទទួលស្គាល់ថ្ងៃទី១ ខែមករាជាពិធីចូលឆ្នាំថ្មីប្រពៃណីរបស់ពួកគេនោះទេ។ ទោះបីជាកាលបរិច្ឆេទខុសគ្នានៅប្រទេសផ្សេងគ្នាតែវាបានក្លាយជាពេលវេលាមួយដើម្បីជួបជុំជាមួយគ្រួសារនិងមិត្តភ័ក្ដិ។ ហើយ ខាងក្រោមនេះជាការប្រារព្ធពិធីចូលឆ្នាំថ្មីផ្សេងទៀតនៅជុំវិញពិភពលោក៖
១) Shogatsu នៅប្រទេសជប៉ុន៖ បីថ្ងៃដំបូងនៃខែមករាត្រូវបានចាត់ទុកថាជាថ្ងៃឈប់សម្រាកសំខាន់បំផុតសម្រាប់ជនជាតិជប៉ុនដែលត្រូវបានគេហៅថា Oshogatsu ។ យ៉ាងណាក៏ដោយវាមិនបានបញ្ឈប់ពីការចូលរួមទិញទំនិញក្នុងហាងប្រពៃណីដែលតាមរដូវគេហៅថា "fukubukuro" ដែលជាកន្លែងអាចទិញថង់សំណាងបាន។
២) ពិធីបុណ្យចូលឆ្នាំចិន នៅប្រទេសចិន៖ បុណ្យចូលឆ្នាំថ្មីចិនត្រូវបានប្រារព្ធនៅថ្ងៃដំបូងនៃប្រតិទិនចន្ទគតិរបស់ចិន។ ជារៀងរាល់ឆ្នាំថ្មីរបស់ចិន សកម្មភាពវប្បធម៌ធម្មតាមានដូចជារបាំនាគរបាំសត្វតោនិងការដុតផាវ។ ដូចគ្នានេះផងដែរនៅតាមដងផ្លូវ ផ្ទះនិងអគារត្រូវបានតុបតែងលម្អដោយពណ៌ក្រហម។ បច្ចុប្បន្ននេះមានភាពប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំចន្លោះពីខែមករាដល់ខែកុម្ភៈ។
៣) Seollol នៅប្រទេសកូរ៉េ៖ ពិធីបុណ្យប្រពៃណីរបស់កូរ៉េនេះមានរយៈពេល៣ថ្ងៃជាប់គ្នា ដែលអាចធ្វើឲ្យប្រជាជនរបស់ពួកគេមានពេលធ្វើដំណើរត្រឡប់ទៅស្រុកកំណើតរបស់ពួកគេនិងចំណាយពេលវេលាជាមួយក្រុមគ្រួសាររបស់ពួកគេ។
៤) Tsagaan Sar នៅម៉ុងហ្គោលី៖ ពិធីចូលឆ្នាំថ្មីរបស់ពួកគេមានរយៈពេលពេល១៥ថ្ងៃសម្រាប់ជួបជុំគ្រួសារនិងញាតិមិត្តរបស់ខ្លួន។
៥) Pi Mai Lao នៅប្រទេសឡាវ៖ ពិធីចូលឆ្នាំថ្មីរបស់ឡាវក៏ស្រដៀងនឹងពិធីចូលឆ្នាំរបស់ខ្មែរដែរដែលចាប់ផ្ដើមពីថ្ងៃទី១៤ខែមេសា។
៦) Songkranនៅប្រទេសថៃ៖ ថ្ងៃចូលឆ្នាំថ្មីផ្លូវការគឺចាប់ផ្ដើមពីថ្ងៃ១៣រហូតដល់១៥ខែមេសា ហើយពិធីចូលឆ្នាំថ្មីប្រពៃណីរបស់ប្រទេសថៃត្រូវបានគេស្គាល់ច្រើនដោយសារការជះទឹកទ្រង់ទ្រាយធំដ៏សប្បាយមួយ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.whenonearth.net