​មេរៀន​ជីវិត​សំខាន់ៗ​៣​យ៉ាង​ ដែល​យើង​ត្រូវ​រៀន​សូត្រ​នៅ​ពេល​ដាច់យ៉ៃ​



ការគ្មានលុយធ្វើអោយយើងយល់ដឹង នូវភាពខុសគ្នានៃលំហូរទឹកប្រាក់។ ការយល់ឃើញ ភាពខុសគ្នាយ៉ាងធំរវាង សភាពដែលមើលទៅហាក់ជាមានលុយ និងនៅពេលអ្នកមានលុយពិតប្រាកជ។ អ្វីដែលសំខាន់នោះ នៅពេលដាច់លុយ ឬ ដាច់យ៉ៃ ពិតជា​ផ្តល់​ការលំបាកយ៉ាងខ្លាំងដល់មនុស្សគ្រប់គ្នា ប៉ុន្តែវាក៏ផ្តល់មេរៀនសំខាន់ៗផងដែរ​៖ ១) រស់នៅបែបធម្មតា ៖ នៅពេលដែលយើងដាច់លុយ នោះនឹង​ដឹងថាការចំណាយលុយពាក់កណ្តាលនៃប្រាក់ខែទៅលើការរបស់របផ្សេងៗ គឺជារឿងដែលមិនសមទាត់តែសោះ។ នៅពេលដាច់លុយទើបយើងដឹងពីសារៈសំខាន់នៃការរស់នៅបែបធម្មតា ដែលមិនចំណាយប្រាក់ច្រើនលើភាពហ៊ឺហាអត់ប្រយោជន៍។ ២) មានតែអ្នកទេ ដែលអាចដោះស្រាយបញ្ហារបស់ខ្លួនបាន ៖ នៅពេលមើលត្រឡប់ទៅក្រោយវិញ យើងគិតថាជិវិត អាចនឹងល្អជាងនេះបើសិនបានបំពេញកុំសាងកំហុសណាមួយដែលនាំឲ្យអន្តរាយដល់ខ្លួន ព្រោះនៅពេលដែលជួបបញ្ហាពិតប្រាកដ គ្មាននរណាម្នាក់អាចជួយយើងបានឡើយ។ ​ក្នុងស្ថានភាពនេះ គឺមានតែខ្លួនយើងប៉ុណ្ណោះទើបអាចជួយខ្លួនឯងបាន។ ៣) កុំពឹងផ្អែកទៅលើប្រាក់ចំណូលតែមួយ ៖  មិនគួរពឹងលើប្រាក់ខែតែមួយមុខនោះទេ គឺគួរតែឆ្លៀតរកនេះរកនោះបន្ថែមទៀត ដើម្បីអាចសន្សំលុយកាក់ឲ្យបានច្រើន។ ការព្យាយាមរកលុយបន្ថែមទៀតនេះ នឹងជួយឲ្យយើងសល់លុយសម្រាប់ធ្វើអ្វីដែលសំខាន់ និង ដោះស្រាយបញ្ហាផ្សេងៗបន្ទាន់៕ ប្រែសម្រួល​៖​​ អឺុង​ មួយ​យូ ប្រភព​ ៖ betterlifediary.net  
X
5s