ហេតុផល​ទាំង​៣​យ៉ាង​ដែល​បញ្ជាក់​ថា​ ​ការ​តស៊ូ​ពិត​ជា​អាច​នាំ​អ្នក​ទៅ​រក​ភាព​ជោគជ័យ​



ការធ្វើអ្វីមួយសុទ្ធតែមានការលំបាក អ្នកខ្លះក៏ចង់បោះបង់នៅពាក់កណ្តាលផ្លូវ។  ការតស៊ូពិតជាសំខាន់នឹងចាំបាច់ត្រូវតែមានបើអ្នកចង់ជោគជ័យ។ ១)អ្នកជោគជ័យតែងតែរវល់ ៖ អ្នកជោគជ័យគឺរវល់ជានិច្ច ដូច្នេះហើយវាមានការពិបាកបើសិនជាអ្នកចង់រកពួកគេដើម្បីទទួលបាននូវអ្វីដែលអ្នកចង់បាន ជាពិសេសការសុំពេលវេលាដ៏មានតម្លៃរបស់ពួកគេសម្រាប់ទទួលយោបល់ ឬ គន្លឹះជោគជ័យមួយចំនួន។ យ៉ាងណាក៏ដោយ អ្វីដែលអ្នកអាចរៀនសូត្រនោះ គឺការតស៊ូដើម្បីសម្រេចក្តីសុបិនរបស់អ្នក ទោះបីជាធ្វើការច្រើនប៉ុណ្ណាក៏ដោយ ព្រោះបុគ្គលជោគជ័យមិនដែលទំនេរនោះឡើយ។ ២) ចង់ដឹង និង ធ្វើល្ងង់៖ អ្នកគួរតែធ្វើល្ងង់ដើម្បីក្រេបយកចំណេះ និងដើម្បីសំរេចគោលបំណងរបស់អ្នក។ អ្នកក៏មិនដឹងថា អ្នកណាអាចនឹងជួយអ្នកឡើយ។ អ្នកជោគជ័យ ចេះធ្វើល្ងង់ ដើម្បីស្តាប់មនុស្សជុំវិញខ្លួន ជាជាងអួតអាងពីសមត្ថភាពរបស់ខ្លួន។ ៤) ជោគជ័យកើតមានចំពោះមនុស្សដែលខិតខំប៉ុណ្ណោះ៖ មានពេលជាច្រើនដែលមនុស្សរាល់គ្នាចង់បោះបង់ ពេលជួបការលំបាកអ្វីមួយ។  ក្នុងពេលលំបាក វាក៏ជាពេលដែលរឿងល្អៗកើតមានឡើងផងដែរ ប្រសិនបើអ្នកមិនបោះបង់ ព្រោះភាពជោគជ័យមានកើតឡើងចំពោះមនុស្សដែលបោះបង់ប៉ុណ្ណោះ៕ ប្រែសម្រួល៖ អឺុងមួយយូ ប្រភព ៖  www.addicted2success.com  
X
5s