បើអ្នកមានអារម្មណ៍ថា ឯកាខ្លាំងក្នុងជីវិត សូមអនុវត្តវិធីសាស្ត្រទាំង៤ខាងក្រោមនេះ
កាលមានអារម្មណ៏ធុញទ្រាន់ មិនមែនជាអារម្មណ៏ល្អនោះទេ។ កាលនៅឯកោធ្វើអោយយើងមានអារម្មណ៏ថាគ្មាននរណាម្នាក់ស្រឡាញ់នឹងខ្វល់ពីអ្នក។ វាពិតជាមានសារ:សំខាន់ក្នុងការមានទំនាក់ទំនងជាមួយមនុស្សដទៃ។
១) ជ្រើសរើសយកធ្វើការផ្លាស់ប្តូរ ៖ ជាបឋម អ្នកត្រូវធ្វើការសម្រេចចិត្តដែលអាចជម្នះភាពឯការបស់អ្នក។ អ្នកត្រូវធ្វើការផ្លាស់ប្តូរនៅពេលដែលចាំបាច់ ដើម្បីអាចកាត់បន្ថយភាពឯការបស់អ្នក។
២) ផ្តោតអារម្មណ៏សារជាថ្មី ៖ កុំរស់នៅជាមួយអារម្មណ៍ឯកា។ អ្នកគួររៀបចំអារម្មណ៏របស់អ្នកម្តងទៀត។ កត់សំគាល់អារម្មណ៍អវិជ្ជមានដែលអ្នកមានចំពោះខ្លួនអ្នក ហើយព្យាយាមមានភាពវិជ្ជមានលើខ្លួនអ្នកឡើងវិញ។
៣) ការងារស្ម័គ្រចិត្ត ៖ វិធីម៉្យាងទៀតដែលអាចជួយអ្នកចាកចេញពីអារម្មណ៍ឯកាគឺអ្នកយកពេលវេលាទៅជួយអ្នកដទៃវិញ។ កន្លែងដែលអ្នកអាចធ្វើបានគឺនៅតាមអង្គការ ឬ កន្លែងផ្សេងៗដែលអាចជួយមនុស្សបានតាមរយការងារស្ម័គ្រចិត្ត។
៤) អោយតម្លៃលើខ្លួនឯង ៖ អ្នកដឹងហើយថាអ្នកមានអ្វីជាច្រើនដែលអ្នកអាចផ្តល់អោយសង្គមបាន។ តែពេលអ្នកមានអារម្មណ៏ថាឯកា វាធ្វើអោយអ្នកមានអារម្មណ៍ថាអ្នកមិនសំខាន់។ ក៏ប៉ុន្តែ វាមិនជាការពិតនោះទេ។ អ្នកត្រូវដឹងថាអ្នកមានអ្វីដែលពិសេសហើយអាចផ្តល់ជូនសង្គមបាន។
ប្រែសម្រួល៖ អឺុង មួយយូ
ប្រភព ៖ www.cheatsheet.com