​ប្រទេស​ដែល​មាន​កម្លាំង​យោធា​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​លោក​​



ទោះបីជាមានការកាត់បន្ថយថវិកាក៏ដោយ អាមេរិកនៅតែរក្សាតំណែងរបស់ខ្លួន ក្នុងនាមជាយោធាខ្លាំងជាងគបំផុតក្នុងពិភពលោក នេះបើយោងតាមសេចក្តីរាយការណ៏របស់ Credit Suisse។ ១) ចំណាត់ថ្នាក់ ទី ១គឺ  អាមេរិក ថវិកា : ៦០១លានដុល្លារ រថក្រោះ: ១២៨៩២ យន្តហោះ នាវាមុជទឹក : ៧២ ទោះបីជាមានការរឹបអូសយកទ្រព្យសម្បត្តិ និងការកាត់បន្ថយការចំណាយផ្សេងៗ អាមេរិកបានចំណាយលុយជាង៦០១ពាន់លានដុល្លារ លើវិស័យការពារជាតិ។ ២) ចំណាត់ថ្នាក់ទី២គឺ រុស្ស៊ី ថវិកា : ៨៤,5៥ពាន់លានដុល្លារ រថក្រោះ : ១៥,៣៩៨យន្តហោះសរុប: ៣,៤២៩ នាវាមុជទឹក : ៥៥ កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសរុស្ស៊ីគឺមានអំណាចយោធាខ្លាំងលំដាប់ទី២នៅលើពិភពលោក។ ប្រទេសរុស្ស៊ីមានកងរថក្រោះធំបំផុតក្នុងពិភពលោក និង កងនាវាមុជទឹកធំជាងគេជាប់លេខទីបីនៅពីក្រោយសហរដ្ឋអាមេរិកនិងប្រទេសចិន។ ៣) ចំណាត់ថ្នាក់ទី៣គឺ ចិន ថវិកា : ២១៦ពាន់លានដុល្លារ រថក្រោះ : ៩១៥០ យន្តហោះសរុប: 2២៨៦០ នាវាមុជទឹក : ៦៧ យោធាចិនបានកើនឡើងយ៉ាងឆាប់រហ័សក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ នៅក្នុងលក្ខខណ្ឌនៃ កម្លាំងពលកម្ម យោធាចិនគឺជាយោធាធំជាងគេបំផុតនៅលើពិភពលោក។ វាមានកងនាវាធំលំដាប់ទីពីរ នៅពីក្រោយប្រទេសរុស្ស៊ីនិង កងនាវាមុជទឹកធំជាងគេទីពីរ នៅពីក្រោយ សហរដ្ឋអាមេរិក។ ៤) ចំណាត់ថ្នាក់ទី៤គឺ ជប៉ុន ថវិកា : ៤១៦ពាន់លានដុល្លារ រថក្រោះ : ៦៧៨ យន្តហោះសរុប: ១៦១៣ នាវាមុជទឹក : ១៦ យោធាជប៉ុន មានទំហំតូច។ ទោះជាយ៉ាងណា ប្រទេសនេះ ត្រូវបានចាត់ទុកជាប្រទេសខ្លាំង នេះបើយោងតាមធនាគារ Credit Suisse ។ វាមានកងនាវាមុជទឹកធំជាងគេទីបួន។ ជប៉ុនមាន នាវាផ្ទុកយន្តហោះចំនួនបួន។ ប្រែសម្រួល៖ អឺុងមួយយូ ប្រភព ៖ www.businessinsider.com        
X
5s