ចំណុចទាំង៥យ៉ាងដែលអ្នកមិនគួរ​​សរសេរ​កុហក​នៅក្នុងប្រវត្តិរូប​សង្ខេប​



ចំណុចខាងក្រោមនេះអាចជាដំបូន្មានដ៏ល្អដែលបង្រៀនអ្នកដែលចង់ស្វែងរកការងារធ្វើកុំសរសេរកុហកនៅក្នុងប្រវត្តិរូបសង្ខេប។ ចំណុចដែលគួរពិចារណាមានដូចជា៖ ១) កុហកទៅលើជំនាញដែលអ្នកមិនចេះ ៖ ការព្យាយាមបង្ហាញអ្នកមានជំនាញដែលអ្នកមិនចេះថាចេះ ជាការអាម៉ាស់ នៅពេលដែលរឿងពិតត្រូវបានលេចចេញមកក្រៅ។ មានការស្ទង់មតិមួយធ្វើឡើងដោយ CareerBuilder បានបង្ហាញ ៦០ ភាគរយនៃនិយោជក បានបង្កើតកំហុសនៅលើប្រវត្តិរូបសង្ខេបរបស់ពួកគេ។ ២) កុហកទៅលើការងារទទួលខុសត្រូវនៅកន្លែងធ្វើការចាស់៖ ការបង្ហាញការទទួលខុសត្រូវទៅលើការងារចាស់របស់អ្នកគឺពិតជាសំខាន់ ប៉ុន្តែលោកអ្នកមិនត្រូវសរសេរពន្លើសនោះទេ។ ការសរសេរមិនពិត អាចនាំបញ្ហានៅពេលដែលអ្នកត្រូវបានជ្រើសរើសឱ្យមកបម្រើការងារនៅកន្លែងថ្មី។ ៣) ថ្ងៃដែលអ្នកចាប់ផ្តើមធ្វើការ ៖ ការដឹងពីថ្ងៃដែលអ្នកចាប់ផ្តើមធ្វើការអាចបង្ហាញពីបទពិសោធដែលអ្នកមានទៅកាន់មេថ្មីរបស់អ្នក។   វាក៏បង្ហាញថាអ្នកមានភាពស្មោះត្រង់ និងច្បាស់លាស់ដល់កម្រិតណា។ ៤) តួនាទីការងារ៖ គ្មានអ្វីដែលអាចបង្ហាញពីសារៈសំខាន់នៃការងារដែលអ្នកធ្វើ។ តែក៏មិនមានន័យថា អ្នកគួរតែបង្កើតកំហុសពីតួនាទីរបស់អ្នកដែរ។ អ្នកគ្រប់គ្រង អាចពិនិត្យមើលទៅលើមនុស្សដែលអ្នកសុំដាក់ធ្វើជា reference និង រកឃើញការពិត ប្រសិនបើអ្នកនិយាយកុហក។ ៥)សញ្ញាប័ត្រ ៖ សញ្ញាបត្រអាចជាស្ពានជួយអ្នកសំរេចគោលបំណងជីវិតរបស់អ្នកបាន។ ហើយវាក៏អាចជួយអ្នកអោយទទួលបានការងារ។ បុគ្គលជាច្រើនត្រូវបានគេរកឃើញពីការនិយាយកំហុសទៅលើរឿងសញ្ញាប័ត្រដែលទទួលបានពីការអប់រំនៅមហាវិទ្យាល័យ៕ ប្រែសម្រួល៖ អឺុងមួយយូ ប្រភព ៖ www.cheatsheet.com    
X
5s