បើមានចំណុចទាំង៤នេះ បញ្ជាក់ថា អ្នកមានគំនិតច្នៃប្រឌិតខ្ពស់ ទោះបីមិនគិតបែបនេះក្ដី
មនុស្សជាច្រើនយល់ខុសថា " ច្នៃប្រឌិត " គឺជាពាក្យ តែមួយគត់ដែលសក្តិសម សំរាប់អ្នកដែលអាចគូរ សរសេរឬ អាចអ្វីដែលប្លែកៗហើយឡូយ។ តាមពិតមិនមែននោះទេ ខាងក្រោមនេះនឹងបង្ហាញថាអ្នកជាមនុស្សដែលឆ្លាតនិងមានភាពឆ្នៃប្រឌិត៖
១) អ្នកទទួលខុសត្រូវលើអ្វីដែលមិនមែនជាទំនួលខុសត្រូវរបស់អ្នក ៖ ការរស់នៅប្រកបដោយគំនិតច្នៃប្រឌិតនោះ គឺការចេះចាប់យកឪកាសដែលមាន ដោយមិនមែនចាំតែអ្វីដែលអ្នកធ្លាប់ធ្វើកន្លងមកនោះទេ។ មានន័យថា អ្នកត្រូវតែធ្វើអ្វីដែលលើសពីទំនួលខុសត្រូវរបស់អ្នកដូចរាល់ដង ដោយហ៊ានសាកល្បងធ្វើអ្វីដែលថ្មីៗ និង ប្លែកៗដើម្បីសាងភាពអស្ចារ្យនៅពេលខាងមុខ។
២)អ្នកយល់ពីភាពខុសគ្នារវាងការស្រមៃនិងការពិត ៖ បើអ្នកមានតែក្តីស្រមៃ នោះអ្នកមិនមានភាពជោគជ័យនោះទេ។ អ្នកត្រូវមានការស្រមើស្រមៃ ហើយវាយតម្លៃ រួចធ្វើសកម្មភាព នោះអ្នកនឹងទទួលបាននូវអ្វីដែលអ្នកចង់ ។ ការយល់ពីភាពខុសគ្នារវាង ការស្រមៃ និង ការពិត គឺវាពិតជាសំខាន់ណាស់។
៣) បេះដូងនិងព្រលឹងរបស់អ្នកមិននៅជាមួយគ្នា ៖ ការច្នៃប្រឌិតគឺជាប់ទាក់ទងនឹងអារម្មណ៍របស់ខ្លួន ដែលធ្វើឱ្យពួកគេងាយនឹង ឈឺចាប់ក្នុងអារម្មណ៍ ។ អ្នកគឺមិនខុសគ្នាដែរ។ មនុស្សមានគំនិតច្នៃប្រឌិត មិនខ្លាចនូវអារម្មណ៍របស់ពួកគេឡើយ។
៤) អ្នកអាចទទួលស្គាល់ថាវាមិនមែនជាការងារដ៍ល្អទេ ប៉ុន្តែអ្នកក៏មិននិយាយថាវាអាក្រក់នោះដែរ៖ វាមិនមានអ្វីដែលអាក្រក់នោះទេ ទោះបីជាអ្នកដឹងថាវាមិនមែនជាអ្វីដែលយើងប៉ងប្រាថ្នា ព្រោះគ្មានរឿងល្អឥតខ្ចោះនោះឡើយ ហើយក៏មនុស្សគ្រប់រូបមិនអាចធ្វើអ្វីដូចការចង់បានរបស់ខ្លួនរហូតនោះដែរ៕
ប្រែសម្រួល៖ អឺុង មួយយូ
ប្រភព ៖ www.lifehack.org