តិចនិក​​ប្រើប្រាស់​លុយ​សំខាន់​ៗ​ដែល​អ្នក​គួរ​បង្រៀន​កូន​របស់​អ្នក​មុន​ពេល​ពួក​​គេ​មាន​​អាយុ​១០​ឆ្នាំ​



ឪពុកម្ដាយភាគច្រើនតែងតែរអ៊ូរទាំអំពីរឿងកូនៗរបស់ខ្លួនមិនសូវចេះគ្រប់គ្រងលុយ និយាយឲ្យស្រួលស្ដាប់គឺមិនសូវចេះសន្សំលុយ។ តែពួកគេមិនបានគិតរបៀបដែលពួកគេគួរតែបង្រៀនកូនរបស់ពួកគេឲ្យចេះសន្សំលុយនៅពេលដែលពួកគេនូវក្មេងនោះទេដូចជា៖ ១) ការបែងចែករវាងចំណង់ចំណូលចិត្តនិងតម្រូវការ៖ ក្មេងជាទូទៅតែងតែឲ្យអាទិភាពទៅលើអ្វីដែលពួកគេចង់បានជាជាងអ្វីដែលពួកគេត្រូវការដែលអាចនាំឲ្យមានបញ្ហាក្នុងជីវិតនៅពេលដែលពួកគេធំទៅៗ។ ២) តម្លៃនៃប្រាក់សន្សំ៖ ការសន្សំប្រាក់ត្រូវការការតាំងចិត្តដ៏ខ្ពស់ ហើយវាក៏ផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់យើងផងដែរជាពិសេសនៅពេលដែលយើងត្រូវការវាចាំបាច់។ ៣) ការប្រើប្រាស់លុយដើម្បីរកលុយ៖ ការបណ្ដាក់ទុនត្រូវការលុយជាសំខាន់ ហើយបើយើងចេះសន្សំលុយវាក៏អាចជួយយើងមួយចំណែកផងដែរ។ បន្ថែមពីលើនោះទៅទៀត វាក៏អាចជួយឲ្យយើងមានភាពងាយស្រួលក្នុងការដោះស្រាយបញ្ហានានានៅក្នុងជីវិតដែលទាក់ទងជាមួយប្រាក់បានយ៉ាងងាយស្រួលដែរ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.cheatsheet.com
X
5s