ពណ៌​ទាំង​៤​នេះ ​អាច​បង្ហាញ​ពី​អត្តចរិត​​​អ្នក​បាន​​



ពណ៌ទាំងបួននេះអាចបង្ហាញអោយឃើញពីប្រភេទនៃមនុស្សផ្សេងៗគ្នា រូមមាន៖ ១) ពណ៌ខៀវ៖ មនុស្សដែលចូលចិត្តពណ៌នេះគឺជាមនុស្សដែលចូលចិត្តមានគ្នីគ្នាច្រើន ហើយចូលចិត្តនិយាយលេង។ ចូលចិត្តជួយអ្នកដទៃដើម្បីទទួលបានក្ដីស្រលាញ់ មានចិត្តអាណិតអាសូរ ប្រើប្រាស់អារម្មណ៍សម្រាប់ទំនាក់ទំនងទៅអ្នកដទៃ។ ២) ពណ៌បៃតង៖ អាចបង្ហាញថាអ្នកជាមនុស្សដែលចូលចិត្តស្រាវជ្រាវច្រើនមុននឹងសម្រេចធ្វើអ្វីមួយ ចូលចិត្តអ្វីៗដែលជាក់ស្ដែង ហើយតែងមានការឆ្លាតវៃក្នុងការដោះស្រាយបញ្ហានានា។ មិនត្រឹមតែប៉ុណ្ណោះ អ្នកចូលចិត្តធ្វើការងារអ្វីដោយមិនពឹងផ្អែកអ្នកដទៃទៀតផង។ ៣) ពណ៌មាស៖ ជាមនុស្សដែលតែងតែដឹកនាំគេមុន ធ្វើអ្វីតែងមានយុទ្ធសាស្ត្រនិងផែនការច្បាស់លាស់ មានសីលធម៌ខ្ពស់ រួមទាំងជាមនុស្សដែលគិតពីផលវិជ្ជមាននិងអវិជ្ជមានជានិច្ច។ ៤) ពណ៌ទឹកក្រូច៖ ជាមនុស្សដែលចូលចិត្តគិតតែពីពេលបច្ចុប្បន្ន ចង់បានសេរីភាពក្នុងការធ្វើអ្វីមួយ ចូលចិត្តធ្វើអ្វីដែលអ្នកដទៃចូលចិត្តធ្វើ ហើយគិតថាងាយស្រួល៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com
X
5s