វិធីសាស្ត្រ​សាមញ្ញ​ទាំង​៤​ ​​ដើម្បី​កុំ​ឲ្យ​អ្នក​មាន​​ភាព​ធុញថប់​នៅ​កន្លែង​ធ្វើការ​ខ្លាំង​ពេក​



តើអ្នកតែងតែមានអារម្មណ៍ថាឆាប់ហត់ ឬឆាប់ធុញថប់នៅកន្លែងធ្វើការមែនទេ? វាមានមូលហេតុច្រើនដែលបណ្ដាលឲ្យអ្នកទៅជាបែបនោះ យ៉ាងណាមិញការធ្វើតាមវិធី៤ខាងក្រោមនេះ អាចធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរជាងមុន៖ ១) ដាក់កូនរុក្ខជាតិ ឬផ្កានៅជិតខ្លួន៖ កន្លែងដែលអ្នកអង្គុយមិនត្រូវមានតែឯកសារច្រើនពេកនោះទេ អ្នកគួរតែចេះរៀបចំលម្អកន្លែងរបស់អ្នកឲ្យបានល្អ ទើបអ្នកនឹងទទួលបាននូវភាពស្រស់ស្រាយថែមផងដែរ ជាពិសេសនោះគឺការដាក់រុក្ខជាតិដាក់នៅក្បែរខ្លួន។ ២) ទំពាស្ករកៅស៊ូ៖ តាមការស្រាវជ្រាវពីសកលវិទ្យាល័យនៅអូស្ត្រាលី Swinburne University of Melbourne បានឲ្យដឹងថាការទំពាស្ករពិតជាមានប្រសិទ្ធភាពខ្លាំងក្នុងការជួយកាត់បន្ថយភាពធុញថប់។ ៣) ដើរចេញក្រៅបន្តិច៖ អ្នកមិនគួរអង្គុយបំពេញការងាររបស់អ្នកឲ្យដល់តែម្ដងនោះទេ ជាពិសេសនៅពេលដែលអ្នកកំពុងតែមានអារម្មណ៍ធុញថប់ ផ្ទុយទៅវិញអ្នកគួរតែដើរទៅស្រូបយកខ្យល់អាកាសខាងក្រៅមួយភ្លែតទើបល្អ។ ៤) ចេះបែងចែកការងារឲ្យបានល្អ៖ នេះគឺជាចំណុចមួយដ៏សំខាន់ ព្រោះថាអ្នកគួរតែដឹងថាការងារណាបន្ទាន់និងសំខាន់ជាងគេ ដើម្បីអ្នកអាចបំពេញវាឲ្យបានហើយមុនគេទើបអ្នកមិនសូវមានភាពធុញថប់៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.businessnewsdaily.com
X
5s