​ស្ដេច៥​អង្គ ​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​ក្នុង​លោក​​



ខាងក្រោមនេះគឺជាការចែករំលែកដ៏ល្អមួយ ព្រោះថានេះក៏ជាចម្ងល់របស់មនុស្សជាច្រើនផងដែរ ថាតើស្ដេចអង្គណាដែលមានមានសម្បត្តិច្រើនជាងគេ៖ ១) ព្រះមហាក្សត្រនៃប្រទេសថៃដែលមានទ្រព្យសម្បត្តិសរុបចំនួន៣០ពាន់លានដុល្លារ៖  ព្រះមហាក្សត្រ Bhumibol Adulyadejបានសោយរាជ្យអស់រយៈពេលជាង៦០ ឆ្នាំមកហើយដែលធ្វើឱ្យទ្រង់ក្លាយជាស្ដេចដែលសោយរាជ្យបានយូរជាងគេក្នុងប្រវត្តិសាស្ត្រ។ ទ្រង់ក៏ជាម្ចាស់ភាគហ៊ុនធំមួយនៅក្នុងក្រុមហ៊ុនស៊ីម៉ងត៍ Siam ដែលបានចុះបញ្ជីជាសាធារណៈនិងធនាគារ Siam Commercial Bank ព្រមទាំងការធានារ៉ាប់រង Deves តែត្រូវបានបង្ខំឱ្យទៅឯកជនដោយសារការចំនួនទឹកប្រាក់ដែលព្រះអង្គបានវិនិយោគនោះ។ ទ្រង់បាន ធ្វើការរួមចំណែកសប្បុរសធម៌ដល់វិស័យផ្សេងៗនៃសង្គមថៃផងដែរ។
[caption id="attachment_12416" align="aligncenter" width="600"]richestlifestyle.com richestlifestyle.com[/caption] ២) មហាក្សត្រនៃប្រទេសប្រ៊ុយណេដែលមានលុយចំនួន២០ពាន់លានដុល្លារ៖  ព្រះមហាក្សត្រ Sultan Hassanal Bolkiah បានក្លាយជាប្រមុខរដ្ឋចាប់តាំងពីឆ្នាំ ១៩៦៧ ហើយទ្រង់បានដឹកនាំប្រទេសរបស់លោកនៅពេលដែលមានការធ្លាក់ចុះសេដ្ឋកិច្ចសកលផងដែរ។ យោងតាម Guinness World Records បានឲ្យដឹងថា ព្រះអង្គមានរថយន្តម៉ាក Rolls-Royce ច្រើនជាង៦០០គ្រឿង Ferrari ៤៥០គ្រឿង និង Koenigsegg ១៣៤គ្រឿង ដែលសុទ្ធតែជាម៉ាកធំៗ និងល្បីជាងគេបំផុតនៅលើពិភពលោក។
[caption id="attachment_12417" align="aligncenter" width="600"]gavingoh.wordpress.com gavingoh.wordpress.com[/caption]
៣) មហាក្សត្រនៃប្រទេសអារ៉ាប់ប៊ីសាអូឌីតដែលមានលុយចំនួន១៨ពាន់លានដុល្លារ៖ ក្រោមការដឹកនាំរបស់ទ្រង់ ព្រះនាម Abdullah bin Abdul Aziz Al Saud នៃអារ៉ាប់ប៊ីសាអូឌីត បាននាំឱ្យមានកំណើនសេដ្ឋកិច្ច៤% ដែលមិនគួរឱ្យជឿព្រោះពេលនោះពិភពលោកទាំងមូលកំពុងជួបវិបត្តសេដ្ឋកិច្ចដែលមានការលំបាកច្រើនណាស់។  ជាមួយគ្នានេះដែរអារ៉ាប៊ីសាអ៊ូឌីតមាន ៧២៧ ពាន់លានដុល្លារដែលជាផលិតផលក្នុងស្រុកសរុប ហើយព្រះអង្គក៏បានបណ្ដាក់ទុនចំនួន១៣០ ពាន់លានដុល្លារចូលទៅក្នុងមូលនិធិសម្រាប់ទ្រងទ្រង់ ភាពគ្មានការងារធ្វើនិងគម្រោងលំនៅដ្ឋានអ្នកគ្មានការងារផងដែរ។
[caption id="attachment_12418" align="aligncenter" width="600"]www.bhutannewsnetwork.com www.bhutannewsnetwork.com[/caption]
៤) ព្រះអង្គម្ចាស់Khalifa bin Zayed Al Nahyan ប្រធានាធិបតីសហភាពអារ៉ាប់រួម ៖ ព្រះអង្គបច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ១៥ពាន់លានដុល្លារអាមេរិក ដោយសារតែកាន់កាប់ប្រេងជាច្រើនក្នុងប្រទេសនេះ។
[caption id="attachment_12419" align="aligncenter" width="600"]www.youtube.com www.youtube.com[/caption]
៥)  ព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum អនុប្រធានាធិបតីសហភាពអារ៉ាប់រួម៖ ព្រះអង្គមានទ្រព្យសម្បត្តិសរុបប្រមាណ៤,៥ពាន់លានដុល្លារអាមេរិក។ ព្រះអង្គចូលចិត្តរថយន្តខ្លាំងណាស់ ដូច្នេះហើយស្តេចអង្គមានរថយន្តក្នុងវាំងរបស់ខ្លួនប្រមាណជាង១០០គ្រឿង៕
[caption id="attachment_12420" align="aligncenter" width="600"]peoples.bio peoples.bio[/caption]
 
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖  www.richestlifestyle.com
X
5s