អគារទាំង៥ដែលមានការរចនាដ៏ពិសេសជាងគេនៅតំបន់អាស៊ី
ដោយសារតែបច្ចេកវិទ្យាមានភាពជឿនលឿនទើបធ្វើមានការកែច្នៃប្លែកៗដែលរួមចេញពីគំនិតនិងភាពច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់ស្ថាបត្យករ ទើបអាចបង្កើតចេញជាអគារគួរឲ្យចាប់អារម្មណ៍ខាងក្រោមនេះ៖
១) អគារឈូក (The Lotus Building) នៅប្រទេសចិន៖ វាស្ថិតនៅចំកណ្ដាលទីក្រុងWujin ដែលបង្ហាញពីដំណាក់កាលនៃការលូតលាស់របស់ឈូកផ្ទាល់ផងដែរ។
២) អគារផ្កាDome (Flower Dome) នៅសិង្ហបុរី៖ វាស្ថិតនៅ Marina Bay ហើយមានកម្ពស់៣៨ម៉ែត្រ។
៣) អគារYas Viceroy Abu Dhabi Hotel របស់សហភាពអារ៉ាប់រួម៖ អគារនេះជាអគារភ្លោះ១២ជាន់ ហើយមានការរចនាម៉ូតនិងគ្រឿងសាងសង់យ៉ាងប្លែកពីអគារផ្សេងៗ។
៤) អគារ NetDragon Websoft៖ អគារមានតម្លៃរហូតទៅដល់១០០លានដុល្លារ ហើយមានទីតាំងនៅទីក្រុងFuzhou នៃប្រទេសចិន។
៥) អគារមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ Phoenix (Phoenix International Media Center)៖ អគារនេះត្រូវបាន សាងសង់ឡើងនៅប្រទេសចិនដែលមានកម្ពស់១៥០ម៉ែត្រនិងមាន២០០ម៉ែត្រគ្របដណ្ដប់ជារាងអេលីប។ នៅក្នុងនោះអ្នកនឹងរកឃើញទីកន្លែងឧទ្យានទ្រង់ទ្រាយធំ ទីក្រុងទំនើបនិងជាមួយនឹងទីតាំងកម្សាន្តតាមដងផ្លូវ ផ្សារទំនើប ទន្លេទីតាំងកីឡាវាយកូនហ្គោលនិងរមណីយដ្ឋានឆ្នេរក្នុងផ្ទះថែមទៀតផង៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.asianranking.com