តើគួរធ្វើយ៉ាងណាដើម្បីឲ្យចៅហ្វាយរបស់អ្នកពេញចិត្តអ្នក?
មានបុគ្គលិកជាច្រើនចូលចិត្តផ្គាប់ចិត្តចៅហ្វាយរបស់ខ្លួនតាមវិធីផ្សេងៗគ្នា តែអ្នកខ្លះក៏អាចធ្វើបានសម្រេចឯខ្លះទៀតបែរជាមិនអាចធ្វើទៅរួច។ ខាងក្រោមនេះជាវិធីសាស្ត្រខ្លះៗដែលអ្នកអាចយកទៅប្រើប្រាស់បាន៖
១) យល់ពីតួនាទីរបស់ខ្លួន៖ នេះគឺចំណុចដ៏សំខាន់មួយដែលអាចឲ្យចៅហ្វាយរបស់អ្នកវាយតម្លៃទៅលើភាពទទួលខុសត្រូវរបស់អ្នក។ ដូចនេះអ្នកគួរតែប្រយ័ត្នប្រយែងមែនទែន ជាពិសេសគឺអ្នកត្រូវតែបំពេញការងាររបស់ខ្លួនឯងឲ្យបានល្អហើយមានភាពម៉ត់ចត់ផងដែរ។
២) ធ្វើការច្រើនជាងម៉ោងដែលគួរធ្វើ៖ ចង់ធ្វើជាបុគ្គលិកលេចធ្លោម្នាក់ អ្នកគួរតែផ្ដល់ផលប្រយោជន៍ដល់ក្រុមហ៊ុនដែលអ្នកធ្វើការឲ្យ ហើយរឹតតែច្រើនគឺរឹតតែល្អ។
៣) ចេះគោរពចៅហ្វាយនាយ៖ ការគោរពស្ដែងចេញពីសីលធម៌ដែលអ្នកមានក្នុងខ្លួន ព្រោះថាទោះបីជាអ្នកពូកែយ៉ាងណាក៏ដោយ បើសិនជាអ្នកគ្មានសីលធម៌ក្នុងខ្លួនទេ ក៏គ្មាននរណាម្នាក់ចូលចិត្តអ្នកនោះដែរ។
៤) បង្កើតទំនាក់ទំនងល្អជាមួយអ្នករួមការងារ៖ អ្នកគួរតែរៀនចុះសម្រុងជាមួយអ្នកដទៃឲ្យបានច្រើនទើបល្អ ចេះរៀនស្ដាប់ពីយោបល់និងមតិរបស់គេ ហើយស្រលាញ់គោរពគ្នាឲ្យដូចអ្នកផ្ទះតែមួយ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.cheatsheet.com