ទម្លាប់អាក្រក់ទាំង ៣ ដែលបំផ្លាញប្រព័ន្ធភាពស៊ាំរបស់អ្នកគួរឱ្យបារម្ភ
ប្រព័ន្ធភាពស៊ាំគឺជាប្រព័ន្ធមួយដែលជួយការពារអ្នកពីជំងឺផ្សេងៗដែលងាយនឹងកើតមានឡើង ហើយវាមានតួនាទីសំខាន់ខ្លាំងក្នុងការជួយទ្រទ្រង់សុខភាពរបស់អ្នក។ តែពេលខ្លះអ្នកមិនដែលបានដឹងនោះទេថាសកម្មភាពមួយចំនួនអាចនឹងបំផ្លាញវាបានដូចជា៖
១) ញាំថ្នាំច្រើនពេក៖ ទោះបីថ្នាំអាចជួយព្យាបាលជំងឺអ្នកក៏ពិតមែន តែបើអ្នកទទួលវាច្រើនពេកក៏វាអាចមានផលប៉ះពាល់ច្រើនដែរជាពិសេសទៅលើប្រព័ន្ធស៊ាំរបស់អ្នកតែម្ដង។
២) ញាំគ្រឿងស្រវឹងច្រើន៖ បញ្ហានេះមិនចាំមានការពន្យល់ច្រើននោះទេ អ្នកណាៗក៏ដឹងដែរ ហើយការញាំគ្រឿងស្រវឹងច្រើននេះវាបំផ្លាញឈាមស និងឈាមក្រហមថែមទៀតផង។
៣) ភាពឯកោ៖ អ្នកវិទ្យាសាស្ត្របានបង្ហាញថាអារម្មណ៍ឯកោក៏អាចធ្វើឲ្យប្រព័ន្ធស៊ាំយើងមានភាពទន់ខ្សោយដែលជាហេតុធ្វើឲ្យយើងងាយឆ្លងជំងឺរាតត្បាតផ្សេងៗ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org