​នេះ​ជា​ហេតុផល​​​រុស្ស៊ី​បញ្ជូន​យន្តហោះ​ប្រយុទ្ធ​មួយ​គ្រឿង​ទៅ ​​​ស្ទាក់​យន្តហោះ​អាមេរិក​​​​កាល​ថ្ងៃ​សុក្រ​​



ក្រសួងការពារជាតិរុស្ស៊ី បានថ្លែងកាលពីថ្ងៃសៅរ៍ កន្លងទៅថា ខ្លួនបានបញ្ជូនយន្តហោះប្រយុទ្ធមួយគ្រឿងដើម្បីទៅស្ទាក់យន្តហោះអាមេរិកដែលហោះពីលើព្រំដែនសីមានៃសមុទ្រខ្មៅកាលពីថ្ងៃសុក្រខណៈភាគីរុស្ស៊ីអះអាងថា យន្តហោះនោះបានបិទប្រព័ន្ធកំណត់សញ្ញាយន្តហោះ ដែលខ្លួនចាំបាច់ត្រូវកំណត់សញ្ញាណ។ មន្ទីរបញ្ចកោណបានថ្លែងថា យន្តហោះអាមេរិក RC-135 បានហោះហើរជាធម្មតាលើដែនអាកាសអន្តរជាតិ ហើយភាគីរុស្ស៊ីទៅវិញទេដែលបញ្ជូនយន្តហោះប្រយុទ្ធ SU-27 ដើម្បីទៅស្ទាក់ តាមមធ្យោបាយមួយដែលមិនផ្ដល់សុវត្ថិភាព និងមធ្យោបាយដ៏ត្រឹមត្រូវ។ តាម CNN យន្តហោះរុស្ស៊ីបានហោះប្រដេញក្នុងចម្ងាយប្រមាណតែ ៣០ម៉ែត្រពីគ្នាប៉ុណ្ណោះ។ រុស្ស៊ីបានដាក់លក្ខខណ្ឌថា យន្តហោះអាមេរិកមានជម្រើសពីរ គឺមិនហោះក្បែរព្រំដែនរបស់យើង ហើយបើហោះត្រូវតែបើកប្រព័ន្ធកំណត់សញ្ញាយន្តហោះ៕ ដោយ៖ រតនៈវិភូ
X
5s