តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​បណ្ដុះ​ទម្លាប់​ហាត់​ប្រាណ​នៅ​ក្នុង​ខ្លួន?​



អ្នកណាក៏ដឹងដែរថាការហាត់ប្រាណធ្វើឲ្យមានសុខភាពល្អ តែមិនមានមនុស្សច្រើនទេដែលបានអនុវត្តវាជាប្រចាំនោះ។ ខាងក្រោមនេះគឺជាវិធីងាយស្រួលទាំង៣ដើម្បីបង្កើតទម្លាប់ហាត់ប្រាណជាប្រចាំ៖ ១) ហាត់ប្រភេទកីឡាដែលអ្នកចូលចិត្ត៖ អ្នកគួរតែសួរខ្លួនឯងថាតើខ្លួនឯងចូលចិត្តហាត់កីឡាបែបណា ហើយវាជាកីឡាហែលទឹក រត់ ឬមួយក៏លោតអន្ទាក់ ព្រោះថានៅពេលដែលអ្នកចាប់ផ្ដើមពីអ្វីដែលអ្នកចូលចិត្ត អ្នកនឹងមិនពិបាកក្នុងការបម្លែងវាជាទម្លាប់នោះទេ។ ២) ហាត់ប្រាណជាមួយមនុស្សជាទីស្រលាញ់៖ ការទៅហាត់ប្រាណជាមួយគ្រួសារ មិត្តភ័ក្ដិ និងបងប្អូនអាចជួយឲ្យយើងមានការចាប់អារម្មណ៍ទៅលើការហាត់ប្រាណច្រើនជាងមុន។ បន្ថែមពីលើនោះទៅទៀត វាក៏មិនងាយឲ្យយើងធ្វើការបោះបង់ចោលងាយៗដែរ ដោយសារតែយើងមានគ្នាទៅជាមួយ។ ៣) បញ្ចេញពលកម្មនៅកន្លែងផ្សេងៗទៀត៖ កន្លែងទាំងអស់នោះរួមមានដូចជានៅផ្ទះ នៅសាលារៀន ឬនៅកន្លែងធ្វើការជាដើម។ នេះមិនមែនបានន័យថាអ្នកគួរតែទៅហាត់ប្រាណនៅកន្លែងទាំងអស់នោះបន្ថែមទៀតនោះទេ ផ្ទុយទៅវិញការដើរទៅនេះទៅនោះនៅក្នុងសាលារៀន ការធ្វើកិច្ចការផ្ទះនៅឯផ្ទះក៏ចាត់ទុកថាជាការបញ្ចេញពលកម្មមួយផ្នែកផងដែរ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.livescience.com
X
5s