បើអ្នកនៅមិនទាន់រកគោលដៅនៃជីវិតបានទេ គួរអនុវត្តវិធីសាស្ត្រទាំង៣នេះ
ជារៀងរាល់ថ្ងៃ អ្នកប្រហែលជាអ្នកមានថាអារម្មណ៏នឿយហត់ មិន ចង់ទៅធ្វើការនៅថ្ងៃស្អែក។ អ្នកក៏ប្រហែលជាចង់ឈប់សម្រាក់ ហើយគិតពីការកម្សាន្តរបស់អ្នកកាលពីមុនៗ ឬ ក៏គិតពីឪកាសការងារដែលអ្នកចូលចិត្ត។ បើអ្នកជួបរឿងបែបនេះ អ្នកអាចអនុវត្តគោលការណ៏៣ខាងក្រោមនេះ។
១) គិតអោយជ្រៅ៖ អ្នកគួរសួរសំនួរណាដែលអាចនាំទៅរកការរីកចំរើននៅថ្ងៃខាងមុន។ សំនួរដូចជា: តើខ្ញុំកំពុងធ្វើអី? តើមានអ្វីដែលអាចទៅរួចដែររឺទេ? តើខ្ញុំនឹងចូលចិត្តវាដែររឺទេ? និងសំនួរដែលសំខាន់ជាងគេបំផុតនោះ ហេតុអ្វីបានជាអ្នកធ្វើវា?
២)គម្រោងទៅថ្ងៃអនាគត៖ បង្កើត"គម្រោងនៃចំណង់"ដែលរួមបញ្ជូលធាតុបីយ៉ាង គឺ តើក្រុមហ៊ុនណាដែលអ្នកចាប់អារម្មណ៏? តើការងារអ្វីដែលមើលទៅហាក់ដូចជាសប្បាយៗ? និងការបណ្តុះបណ្តាលណាដែលអ្នកត្រូវការ?
៣) មើលអោយបានជ្រៅ គិតអោយបានឆ្ងាយ៖ គិតពីគោលបំណងជីវិតយើងម្តងទៀត តើយើងបានត្រៀមអ្វីខ្លះហើយឬនៅ? តើអ្នកដទៃបានបង្រៀនអ្វីខ្លះដល់អ្នក? នៅពេលអ្នកបានរកឃើញចំណង់ហើយនោះ យកវាធ្វើជាក្តីសុបិន ហើយព្យាយាមសម្រេចវាអោយទាល់តែបាន។
ប្រែសម្រួលដោយ : អឹុង មួយយូ
ប្រភព: www.success.com