កំហុសទាំង៥ដែលអ្នកមិនចាប់អារម្មណ៍ហើយវាពិតជាប៉ះពាល់ខ្លាំងដល់ចំណងមិត្តភាពអ្នក
ទំនាក់ទំនងល្អគឺតែងដឹកនាំចំណងមិត្តភាពនានាឲ្យកាន់តែជិតស្និទ្ធ និងបង្កើនភាពស្មោះត្រង់ចំពោះគ្នាផងដែរ។ ពេលខ្លះពាក្យសម្ដីគ្រោតគ្រាត កំហុសតូចតាច ក៏អាចជាចំណុចដែលបង្កើនជម្លោះផងដែរ។ កំហុសនោះរួមមាន៖
១) ការមិនចាប់អារម្មណ៍លើដៃគូរបស់អ្នក៖ រវាងមនុស្សពីរអ្នកគឺចាំបាច់ណាស់ ទាមទារការនិយាយរកគ្នា ការស្ដាប់គ្នានិងការផ្លាស់ប្ដូរយោបល់គ្នា។ តែបើម្ខាងគ្មាន ការចាប់អារម្មណ៍ទៅហើយនោះ ម្ខាងទៀតនឹងមានគំនិតថាស្នេហានេះគ្មានការគោរពគ្នាទាល់តែសោះ។
២) ការវិនិច្ឆ័យទៅលើពួកគេ៖ ពួកគេចង់ទទួលបានការយល់ចិត្តនិងការស្ដាប់ពីអ្វីដែលពួកគេមានជៀសជាងទទួលបានការវិនិច្ឆ័យពីអ្នក។ ដូច្នេះប្រសិនបើអ្នកអាចបញ្ឈប់ការវិនិច្ឆ័យទៅលើគេនោះ ក៏វាអាចជារឿងមួយដែលនាំអ្នកចេញពីបញ្ហាផ្សេងៗផងដែរ។
៣) មិនដែលយកចិត្តទុកដាក់ស្ដាប់ពួកគេ៖ ការយកចិត្តទុកដាក់ស្ដាប់នរណាម្នាក់គឺជាអ្វីដែលដៃគូរបស់អ្នកចង់បានជាងគេ។ ការស្ដាប់ហើយចង់ដឹងពីអ្វីដែលពួកគេចង់និយាយនេះ នឹងអាចបង្ហាញអោយពួកគេយល់ថាអ្នកឲ្យតម្លៃនិងត្រូវការគេកម្រិតណា។
៤) ចូលចិត្តធ្វើការស្មាន៖ ការស្មាននេះ នឹងបង្រៀនអ្នកអោយចេញឆ្ងាយពីការពិត។ ពេលខ្លះអ្នកនឹងស្មានបែបនេះ ឬក៏បែបនោះពីដៃគូរបស់អ្នកមិនចេះចប់មិនចេះហើយ។ ដូចនេះពួកគេនឹងមានការធុញទ្រាន់ ហើយបាត់បង់ការទុកចិត្តចំពោះគ្នាតទៅទៀត។
៥) ពេលមានជម្លោះអ្នកតែងតែកម្រោលទៅរកគ្នា៖ អ្នកត្រូវគិតថាពេលមានកំហឹងមនុស្សម្នាក់ៗ តែងបាត់បង់ម្ចាស់ការលើខ្លួនឯង។ ហេតុដូចនេះ ការចាកចេញពីបញ្ហាមួយគ្រាពេលអ្នកកំពុងតែខឹង ក៏អាចជួយសម្រួលដល់ការស្វែងរកដំណោះស្រាយផងដែរ។ ព្យាយាមធ្វើយ៉ាងណាកុំឲ្យកំហឹងទាំងនោះផ្ដល់វិប្បដិសារីដល់អ្នក៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖www.higherperspectives.com