អ្នកមិនធ្លាប់ដែលដឹងនោះទេថា ការឈរអាចជួយឱ្យអ្នកក្លាយជាមនុស្សមានសុខភាពល្អជាងមុន
តាមពិតទៅ ការអង្គុយយួរពេកមានផលប៉ះពាល់ដល់សុខភាពក៏ប៉ុន្តែប្រសិនបើអ្នកមានការងារដែលតម្រូវឱ្យអ្នកអង្គុយយូរ អ្នកប្រហែលជាអ្នកចង់រកវិធីសាស្រ្តផ្សេងក្រៅពីអង្គុយ។ ចូលមើលវិធីឈរទាំងប្រាំខាងក្រោមនេះដែលអាចជួយអ្នក ឱ្យក្លាយជាអ្នកមានសុខភាពល្អជាងមុនបាន។
១) កាត់បន្ថយជំងឺបេះដូង
ការឈរជំនួសឱ្យការអង្គុយពិតជាអាចកាត់បន្ថយអត្រានៃការកើតជំងឺបេះដូងបានមួយចំណែក។ អ្នកវេជ្ជសាស្ត្របាននិយាយថា ការអង្គុយរយះពេលយូរមានផលប៉ះពាល់ដល់បេះដូង។
២) ការពារជំងឺឈឺឆ្អឹងខ្នង
ជំងឺឈឺឆ្អឹងខ្នងគឺជាជំងឺមួយដែលមនុស្សទូទៅចូលចិត្តរអ៊ូ ដោយសារតែអង្គុយយួរពេក។ ជាការពិតណាស់ ការអង្គុយយូរនាំឱ្យឈឺឆ្អឹងខ្នង។ ការឈរមិនត្រឹមតែអាចជួយកាត់បន្ថយការឈឺឆ្អឹងខ្នង ប៉ុន្តែអាចធ្វើឱ្យឆ្អឹងខ្នងបត់បែនបានល្អ។
៣) ជួយអ្នកស្រកទម្ងន់
ការឡើងគីឡូ គឺជាការរអ៊ូញឹកញាប់ពីមនុស្សដែលអង្គុយច្រើនម៉ោង។ ការអង្គុយកាត់បន្ថយកាឡូរី។ ឯការឈរវិញជួយបង្កើតកាឡូរីដែលនាំឱ្យអ្នកស្គមបាន។
៤) សម្រួលសម្ពាធឈាម
ឈាមផ្អែមអាចនឹងចុះប្រសិនបើអ្នកអាចអង្គុយនៅតុរបស់អ្នក។ ម៉្យាវិញទៀត តាមការសិក្សារកឃើញថា ការអង្គុយបន្ទាប់ពីអាហារអាចប៉ះពាល់ដល់សុខភាព ពីព្រោះពេលអ្នកអង្គុយ ឈាមកើនឡើង។ ដូច្នេះ ការឈរអាចជួយអ្នកឱ្យមានសុខភាពល្អ។
៥) ជួយដល់ផ្លូវចិត្ត
ការឈរអាចជួយដល់អារម្មណ៏ផ្លូវចិត្តបាន។ ការពិបាកចិត្ត គឺជាចោរ ដែលលួចយកសុភមង្គល ឬ ក្តីសប្បាយរីករាយរបស់អ្នក។ នៅពេលអ្នកមានសកម្មភាពដូចជាការឈរ អ្នកបញ្ចេញចោលនូវ endorphins ដែលជួយអ្នកប្រឆាំងភាពកង្វល់ ឬ ទុក្ខព្រួយបាន៕
ប្រែសម្រួយ៖ អឹុង មួយយួ
ប្រភព៖ www.lifehack.org