បើចង់បង្វែរការគិតពីអវិជ្ជមានមកជាវិជ្ជមានវិញ ត្រូវអនុវត្តចំណុច៤យ៉ាងនេះ
ការគិតបែបវិជ្ជមានអាចធ្វើឲ្យជីវិតយើងមានភាពប្រសើរជាងមុនបានច្រើន ហើយក៏ធ្វើឲ្យយើងមានសេចក្ដីសុខនៅក្នុងជីវិតផងដែរ មិនថាយើងបានជួបប្រទះអ្វីខ្លះនៅក្នុងជីវិតក៏ដោយ។ ដើម្បីក្លាយខ្លួនជាមនុស្សម្នាក់ដែលមានការគិតបែបវិជ្ជមាន អ្នកគួរតែអនុវត្តតាមគន្លឹះខាងក្រោម៖
១) មានគោលដៅ៖ អ្នកមិនអាចប្រើប្រាស់ជីវិតរបស់អ្នករស់នៅពីមួយថ្ងៃទៅមួយថ្ងៃដោយគ្មានគោលដៅច្បាស់លាស់បាននោះទេ ព្រោះថាវានឹងធ្វើឲ្យការរស់នៅរបស់អ្នកមានភាពសោះកក្រោះ នោះមិនយូរមិនឆាប់អ្នកក៏ចាប់ផ្ដើមឆ្ងល់ថាតើអ្នករស់នៅដើម្បីអ្វី។
២) សម្ដែងចេញនូវអំណរគុណ៖ ក្នុងជីវិតរបស់អ្នក អ្នកគួរតែអរគុណទៅអ្វីដែលអ្នកមាននៅជុំវិញខ្លួនរាល់ថ្ងៃមិនថាជាមនុស្ស សត្វ វត្ថុ ឬស្ថានភាពដែលនៅជុំវិញអ្នកក៏ដោយ ព្រោះថាបើមិនមានពួកគេទាំងអស់នោះជីវិតរបស់អ្នកមិនដឹងក្លាយជាយ៉ាងណានោះទេ។
៣) ចេះគ្រប់គ្រងខ្លួនឯង៖ យើងមិនអាចឃាត់រឿងរ៉ាវដែលកើតឡើងនៅក្នុងជីវិតយើងបាននោះទេ មិនថាឬអាក្រក់ តែអ្វីដែលគួរឲ្យអស្ចារ្យនោះគឺថាយើងអាចគ្រប់អារម្មណ៍ និងចិត្តគំនិតរបស់ខ្លួនឯងបាន។
៤) ចេះស្រលាញ់ខ្លួនឯង៖ នេះមិនមែនបានន័យថាឲ្យស្រលាញ់ខ្លួនឯងរហូតភ្លេចគិតពីអ្នកដទៃនោះទេ ប៉ុន្តែអ្នកគួរតែរៀនស្គាល់ពីខ្លួនឯងឲ្យបានច្រើនជាងមុន ធ្វើអ្វីដែលខ្លួនចូលចិត្ត និងធ្វើអ្វីដែលផ្ដល់ការរីកចម្រើនព្រមទាំងផ្ដល់កិត្តិយសដល់ខ្លួនឯងផងដែរ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.salescareer.com