​ទម្លាប់​គេង​ល្អ​ៗ​៦​យ៉ាង​ ដែល​បុគ្គល​ជោគជ័យ​តែង​អនុវត្ត​​



យើងទាំងអស់គ្នាដឹងហើយថា ការគេងមិនគ្រប់គ្រាន់មានផលអាក្រក់ធ្ងន់ធ្ងរចំពោះសុខភាព។ ការគេងមានការប៉ះពាល់ដល់អារម្មណ៍ បង្កើនអត្រានៃការកើតស្រេ្តស (Stress) និងមិនសប្បាយចិត្ត។ អ្នកជំនួញមួយចំនួនបានគិតយ៉ាងដិតដល់ណាស់ចំពោះការគេងរបស់ពួកគេ ហើយតែងអនុវត្តគន្លឹះសំខាន់ៗខាងក្រោមនេះ៖ ១) មិនទទួលទានគ្រឿងស្រវឹងមុនដំណេក៖ ខណៈពេលដែលគ្រឿងស្រវឹងអាចជួយអោយអ្នកឆាប់គេង ប៉ុន្តែវាមានការប៉ះពាល់ដល់ការគេងរបស់អ្នកដូចជា អ្នកមានអារម្មណ៍ឈឺក្បាល ហត់ និងមិនចង់ទៅធ្វើការជាដើម។ ម្យ៉ាងវិញទៀត គ្រឿងស្រវឹងក៏អាចធ្វើឲ្យអ្នកភ្ញាក់នៅពាក់កណ្ដាលយប់។ ហើយ ពួកគេមានការពិបាកក្នុងការគេងត្រឡប់ទៅវិញ។ ២) បិទគ្រឿងអេឡិចត្រូនិកទាំងអស់មុនពេលគេង៖ ពន្លឺនៃភ្លើងពិតជា ធ្វើឲ្យអ្នកពិបាកគេង។ ជាងនេះទៅទៀត វាបញ្ជាអោយខួរក្បាលរបស់អ្នកធ្វើការជានិច្ច នៅពេលដែលខួរក្បាលរបស់អ្នកត្រូវការការសម្រាក។ មុនពេលគេងមួយម៉ោង អ្នកគួរតែធ្វើអ្វីដែលសប្បាយ និងមិនត្រូវធ្វើឲ្យខួរក្បាលបន្តការគិតនោះឡើយ។ ៣) មិនគិតពីរឿងកង្វល់៖ បើអ្នកនៅនៅដល់លើគ្រែហើយនៅតែគិតពីបញ្ហាទៀតនោះ អ្នកគួរតែសរសេររឿងទាំងនោះនៅក្នុងសៀវភៅកំណត់ត្រាមួយ។ តាមការសិក្សារកឃើញថា ការកត់ត្រា អាចជួយអ្នកឲ្យឈប់គិតពីរឿងដែលនាំឲ្យអ្នកពិបាកចិត្តចេញពីខួរក្បាលបាន។ ៤) បង្កើតបរិយាកាសដ៏ល្អមួយសម្រាប់គេង៖ កន្លែងដែលល្អបំផុតសម្រាប់គេងគឺកន្លែងដែលស្ងាត់ ហើយងងឹត។ ការកាត់បន្ថយសំឡេង និង ពន្លឺ និងទូរស័ព្ទនៅក្រៅបន្ទប់ជួយអ្នកគេងបានស្ងប់។ ៥) កុំទទួលទានអ្វីដែលមានជាតិផ្អែម៖ អ្នកគួរតែពិសាគ្រឿងដែលសំបូរដោយប្រូតេអ៊ីនជាជាងពិសាគ្រឿងដែលផ្អែម។ គ្រឿងដែលសំបូរដោយប្រូតេអ៊ីនផ្ដល់ថាមពលដល់អ្នកពេញមួយយប់។ ៦) ភ្ញាក់ពីគេងហើយទទួលយកពន្លឺ៖ ការងើបពីគេងនៅពេលព្រឹកមានសារៈសំខាន់ណាស់។ អ្នកអាចទទួលទានកាហ្វេនៅកន្លែងដែលមានពន្លឺគ្រាប់គ្រាន់ ព្រោះវាជាវិធីសាស្ត្រមួយដ៏ល្អសម្រាប់ចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នក។ ប្រែសម្រួលដោយ អ៊ឹង មួយយូ ប្រភព៖ www.entrepreneur.com
X
5s