សញ្ញាទាំង៣ ដែលបញ្ជាក់ថាអ្នកគួរតែលៃលករកពេលលំហែកាយក្នុងពេលឥឡូវនេះ ដើម្បីបញ្ចៀសបញ្ហាធ្ងន់ធ្ងរ
បើសិនជាយើងរៀនឬធ្វើការដោយគ្មានពេលលំហែកាយ មិនថាយើងខំប្រឹងយ៉ាងណាក៏ដោយក៏យើងមិនអាចទទួលបាននូវលទ្ធភាពមួយជាទីគាប់ចិត្តនោះទេ។ ក្នុងជីវិត យើងមិនអាចអង្គុយបំពេញការងារដោយគ្មានពេលសម្រាកនោះទេ ព្រោះថាវាធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសគឺផ្នែកខួរក្បាលតែម្ដង។ នេះគឺជាសញ្ញាដែលអ្នកគួរតែកត់សម្គាល់៖
១) គិតអ្វីមិនចេញ៖ អ្នកមានអារម្មណ៍ថានៅក្នុងខួរក្បាលរបស់អ្នកហាក់បីដូចជាមានតែភាពតានតឹង មិនថាអ្នកខំគិតយ៉ាងណាក៏គិតមិនចេញ។ ហេតុនេះអ្នកគួរតែឆ្លៀតពេលសម្រាកឬលំហែកាយខ្លះ ទើបខួរក្បាលរបស់អ្នកអាចដំណើរការបានដូចប្រក្រតីវិញបាន។
២) មានអារម្មណ៍តានតឹង៖ អ្នកហាក់បីដូចជាមានដុំថ្មដ៏ធំមួយសង្កត់នៅលើដើមទ្រូង ដែលធ្វើឲ្យអ្នកមានភាពស្មុគស្មាញចំពោះខ្លួនឯងនិងបរិយាកាសនៅជុំវិញខ្លួនផងដែរ។
៣) ឈឺផ្ទួនៗ៖ ស្ថានភាពសុខភាពរបស់អ្នកមានភាពទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ បណ្ដាលមកពីការធ្វើការច្រើនជ្រុល មិនតែប៉ុណ្ណោះអ្នកមានអារម្មណ៍ថាឆាប់ហត់នឿយ ឆាប់ឈឺក្បាលជាងមុន៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.entrepreneur.com