បុគ្គលល្បីឈ្មោះ៥រូបដែលទទួលបានភាពជោគជ័យ ក្រោយពេលឈានដល់វ័យ៤០ឆ្នាំ
មិនមានមនុស្សច្រើនទេដែលទទួលបានភាពជោគជ័យមហិមាបន្ទាប់ពីអាយុ៤០ឆ្នាំនោះ ព្រោះថាវាមានឧបសគ្គជាច្រើនដោយសារការវិវត្តនៃជីវិត យ៉ាងណាវិញបុគ្គលដ៏ល្បីឈ្មោះទាំង៧រូបនេះអាចធ្វើបាន៖
១) Samuel Jackson៖ គាត់គឺជាតារាភាពយន្តវ័យ៤៦ឆ្នាំដ៏ល្បីឈ្មោះមួយរូបដែលបានសម្ដែងជាតួ Jules Winnfieldsនៅក្នុងរឿង Pulp Fiction តែមុនពេលនោះគាត់ជួបការលំបាកជាច្រើនដោយសារតែគាត់បានញៀនថ្នាំអស់រយៈពេល២ឆ្នាំ។
[caption id="attachment_13036" align="aligncenter" width="600"] ប្រភព៖ wallpapersdsc.net[/caption]
២) Martha Stewart៖ នាងធ្វើការនៅក្នុងភោជនីយដ្ឋានអស់រយៈពេលរាប់ឆ្នាំ រហូតដល់ក្លាយខ្លួនជាអ្នកសរសេរសៀវភៅមុខម្ហូបក្នុងវ័យ៤០ឆ្នាំរបស់គាត់។
[caption id="attachment_13038" align="aligncenter" width="600"] ប្រភព៖ imanila.ph[/caption]
៣) Ronald Reagan៖ គាត់មានអាជីពជាតារាសម្ដែងដ៏ល្បីម្នាក់ តែជីវិតរបស់គាត់ត្រូវបានផ្លាស់ប្ដូរបន្ទាប់ពីថ្លែងសន្ទរកថាកំឡុងពេលបោះឆ្នោតឆ្នាំ១៩៦៤នៅវ័យ៥៣ឆ្នាំរបស់គាត់ លុះចុងក្រោយគាត់ក៏បានក្លាយជាប្រធានាធិបតីដែលទទួលបានការគោរពមួយរូបនៅសតវត្សទី២០។
[caption id="attachment_13040" align="aligncenter" width="600"] ប្រភព៖ abcnews.go.com[/caption]
៤) Henry Ford៖ នៅក្នុងភាពជាយុវជនរបស់គាត់ គាត់បានធ្វើការជាវិស្វករនៅក្នុងក្រុមហ៊ុន Thomas Edison រហូតដល់អាយុ៤០ទើបគាត់បានបង្កើតក្រុមហ៊ុន Ford Motor Company ដោយខ្លួនឯង។
[caption id="attachment_13041" align="aligncenter" width="600"] ប្រភព៖ www.zmescience.com[/caption]
៥) Abraham Lincoln៖ នៅអាយុ៤០ឆ្នាំ គាត់បានចាកចេញពីសភាហើយបានត្រលប់ទៅអនុវត្តការងារច្បាប់របស់គាត់វិញ រីឯការងារនយោបាយរបស់គាត់ហាក់ដូចជាបរាជ័យទៅហើយ។ ៧ឆ្នាំក្រោយមកគាត់ក៏បានក្លាយជាសមាជិកគណបក្សសាធារណរដ្ឋ បន្ទាប់មក៤ឆ្នាំក្រោយគាត់ក៏ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក៕
[caption id="attachment_13042" align="aligncenter" width="600"] ប្រភព៖ headsup.boyslife.org[/caption]
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org