ភាសាកាយវិការសំខាន់ៗ៥យ៉ាង ដែលមានមានន័យខុសគ្នា ទៅតាមតំបន់ និង វប្បធម៌នីមួយ
អ្នកដឹងហើយថាក្នុងពិភពលោកយើងនេះពោរពេញទៅដោយមនុស្សជម្រុះជាតិសាសន៍ មានវប្បធម៌រស់នៅ ក៏ដូចជាការប្រកាន់សាសនាក៏មានលក្ខណៈខុសគ្នាទៅតាមតំបន់ផងដែរ។ ពេលខ្លះកាយវិការដែលអ្នកធ្វើនៅតំបន់របស់អ្នក ក៏មិនអាចមានន័យដូចគ្នាទាំងស្រុងទៅតំបន់ផ្សេងដែរ។ ដូច្នេះនេះជាកាយវិការខុសៗគ្នាទាំង៥ដែលអ្នកត្រូវដឹង៖
១) ការសម្លឹងក្រសែភ្នែកគ្នានៅពេលអ្នកសន្ទនា៖ សម្រាប់សហរដ្ឋអាមេរិក កាណាដា និងប្រទេសប៉ែកអឺរ៉ុប តែងប្រើប្រាស់ក្រសែភ្នែកនេះនៅពេលពួកគេសន្ទនាព្រោះវាជាសញ្ញាបង្ហាញពីការចាប់អារម្មណ៍ ក៏ដូចជាការយកចិត្តទុកដាប់ស្ដាប់ពីអ្វីដែលមនុស្សម្នាក់ទៀតចង់និយាយ។ ចំណែកឯប្រទេសនៅតំបន់អាស៊ី អាហ្វ្រិក និងអាមេរិកឡាទីនវិញនោះគិតថា វាជារឿងមួយដែលពិបាកណាស់ក្នុងការមើលមុខគ្នាចំ ពេលមានកាសន្ទនាអ្វីមួយ។
[caption id="attachment_13018" align="aligncenter" width="600"] ប្រភព៖jezebel.com[/caption]
២) ការចាប់ដៃ៖ ជាការពិតណាស់ នៅប្រទេសតួគីគេគិតថាការចាប់ដៃនេះគឺមិនសាកសមឡើយ ព្រោះមើលទៅហាក់ដូចជាមនុស្សនោះច្រឡើសបើស ហើយគ្មានពូជ។ ចំណែកឯអឺរ៉ុបប៉ែកខាងជើងវិញភាគច្រើនចាប់ដៃដោយអង្រួនតែមួយដងគត់។ ប្រទេសអាហ្វ្រិកខាងត្បូងចាប់ដៃកាន់តែខ្លាំងពួកគេកាន់តែចូលចិត្តអ្នក។ ឯប្រទេសរុស្សីវិញមុននឹងចាប់ដៃអ្នកគប្បីដោះស្រោមដៃចេញជាមុនសិន។
[caption id="attachment_13019" align="aligncenter" width="600"] ប្រភព៖www.young-germany.de[/caption]
៣) គម្លាតពីមនុស្សម្នាក់ទៅមនុស្សម្នាក់៖ គម្លាតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតគឺពិតជាសំខាន់ណាស់។ អ្នកត្រូវដឹងពីវប្បធម៌របស់ប្រទេសនោះអោយបានច្បាស់សិនមុននឹងសម្រេចចិត្តធ្វើអ្វីមួយ។ ជាក់ស្ដែងប្រទេសចិន ប្រទេសក្រិក និង អេហ្ស៊ីបមិនសូវជាប្រកាន់ច្រើនពីគម្លាតនៃការឈរជិតគ្នានោះទេ។
[caption id="attachment_13020" align="aligncenter" width="600"] ប្រភេទ៖www.forbes.com[/caption]
៤) ការប៉ះពាល់៖ នៅប្រទេសនៃតំបន់អាស៊ីយើងនេះ ការប៉ះពាល់មនុស្សចាស់ជាងខ្លួនត្រង់បរិវេណក្បាល ស្មា និងខ្នង ត្រូវបានចាត់ទុកថាជាទង្វើដែលគ្មានសេចក្ដីគោរពទាល់តែសោះ។ ចំណែកនៅប្រទេសនៃតំបន់មជ្ឈិមបូព៌ាវិញនោះ ការប៉ះពាល់អ្នកមានភេទដូចគ្នាគឺគ្មានបញ្ហាទេ។ ប៉ុន្តែសម្រាប់អ្នកដែលមានភេទខុសគ្នាគឺហាមដាច់ខាតការប៉ះពាល់គ្នា។
[caption id="attachment_13021" align="aligncenter" width="600"] ប្រភព៖fatlucas.com[/caption]
៥) កាយវិការ៖ ការអោយសញ្ញាជាមេដៃមួយ ការអោយសញ្ញាជាអក្សរOK សុទ្ធតែបង្ហាញពីសញ្ញាវិជ្ជមាន។ ប៉ុន្តែមិនមានន័យថាតំបន់ទាំងអស់គឺសុទ្ធតែមានន័យបែបនេះទេ។ ដូចនេះដើម្បីជៀសវាងកំហុសដោយអចេតនាអ្នកអាចដាក់ដៃចូលហោប៉ៅក្រោយក៏បាននៅពេលអ្នកសន្ទនាជាមួយមនុស្សដែលអ្នកមិនស្គាល់។ ប៉ុន្តែការធ្វើបែបនេះ សម្រាប់ជនជាតិអាល្លឺម៉ង់ និងបែលហ្សិក គិតថាវាបង្ហាញពីការមិនគោរពដល់អ្នកដទៃ៕
[caption id="attachment_13024" align="aligncenter" width="600"] ប្រភព៖www.michaelsinkindds.com[/caption]
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ whenonearth.net