បើជួបសញ្ញាទាំង៤នេះ វាល្មមដល់ពេលដែលអ្នកគួរផ្លាស់ប្ដូរជីវិតឲ្យប្រសើរជាងមុនហើយ
តើអ្នករស់នៅសប្បាយចិត្តដល់កម្រិតណា? ពេលខ្លះ អ្នកមានការភ័យខ្លាចក្នុងគោលបំណងសម្រេចក្តីសុបិនរបស់អ្នក។ ប៉ុន្តែ បើអ្នកចាប់ផ្តើមធ្វើសកម្មភាព អ្នកនឹងសម្រេចគោលបំណងនៅពេលក្រោយ។ ទោះបីជា ពេលខ្លះការខិតខំរបស់អ្នកហាក់មិនទាន់ផ្តល់លទ្ធផលជាទីពេញចិត្តក៏ដោយ ប៉ុន្តែតស៊ូនឹងបានសម្រេចមិនបាន។ ខាងក្រោមនេះ ជាចំណុចមួយចំនួនដែលបញ្ជាក់ថា អ្នកគួរតែផ្លាស់ប្តូរជីវិតឲ្យប្រសើរជាងមុន៖
១)អ្នកច្រណែនច្រើន៖ តើអ្នកកំពុងប្រដូចជីវិតអ្នកទៅនឹងអ្នកដទៃដែរទេ? ភាពច្រណែនជាសញ្ញាមួយដែលអាក្រក់។ ចូរអ្នកមើលថាហេតុអ្វីបានជាអ្នកចង់បាននូវអ្វីដែលអ្នកដទៃមាន? បើអ្នកពិតជាចង់បានវត្ថុទាំងនោះមែន ចូរអ្នកយកវាជាកម្លាំងចិត្តហើយខំប្រឹងដើម្បីទទួលបានវា។
២) អ្នកមិនដែលធ្វើអ្វីថ្មី៖ មនុស្សត្រូវរៀនអ្វីដែលថ្មី អ្វីដែលពួកយើងមិនពូកែ ឲ្យចេះហើយពូកែជាងមុន។ ប្រសិនបើអ្នកមិនធ្លាប់បានធ្វើអ្វីដែលថ្មីសម្រាប់ខ្លួនឯងទេ អ្នកគួរតែចាប់ផ្តើមផ្លាស់ប្តូរនៅពេលនេះ។ ការចង់ឈ្នះខ្លួនឯងគឺជាការលំបាក ប៉ុន្តែបើអ្នកបន្តអនុវត្ត អ្នកនឹងមានទំនុកចិត្តនាពេលក្រោយ ហើយនឹងសម្រេចមិនខាន។
៣) អ្នកមិនដឹងពីចំណង់របស់អ្នក៖ នៅពេលមួយដែលអ្នករស់នៅរាល់ថ្ងៃ ដោយគ្មានគោលបំណងច្បាស់លាស់ ជីវិតអាចនឹងមានការធុញទ្រាន់។ ដើម្បីជម្នះនូវឧបសគ្គនេះ អ្នកត្រូវចាប់ផ្តើមសាកល្បងអ្វីដែលថ្មី។ ចាប់ផ្តើមពីអ្វីដែលអ្នកខ្លាំង និងចំណូលចិត្ត។
៤) គ្មានវិស្សមកាល៖ បើអ្នកចង់គេចចេញពីជីវិតប្រចាំថ្ងៃ ឬ ទំនូលខុសត្រូវរបស់អ្នក អ្នកប្រហែលត្រូវការថ្ងៃឈប់សម្រាក ឬដើរលេង។ អ្នកគួរដើរលេង ឬលំហែលកាយតាមលទ្ធភាពតាមដែលអ្នកអាចធ្វើទៅបាន។ ជីវិតគួរតែរស់នៅអោយសប្បាយ។
ប្រែសម្រួយដោយ អឹុង មួយយូ
ប្រភព : www.higherperspectives.com