ហេតុផល៤យ៉ាង ដែលបញ្ជាក់ថា អ្នកនៅតែឯង ប្រសើរជាងមានស្នេហា
ការរស់នៅម្នាក់ឯងគឺល្អជាងការមានស្នេហា ដោយសារតែអ្នកទទួលបានសិទ្ធសេរីភាពពេញលេញក្នុងការធ្វើអ្វីគ្រប់យ៉ាងដែលអ្នកមិនធ្លាប់បានធ្វើ។ ទោះបីអ្នកមានស្នេហាវាហាក់ដូចជាជីវិតមានន័យជាងអ្នកដែលគ្មានគូមែន ប៉ុន្តែការសប្បាយរីករាយនោះគឺវាមានដែនកំណត់។ ខាងក្រោមនេះជាហេតុផលដែលការនៅម្នាក់ឯងគឺល្អដោយសារ៖
១) មិនពិបាកចិត្តនឹងរឿងឈ្លោះប្រកែកគ្នា៖ មែនហើយ បើអ្នកចង់មានស្នេហាអ្នកនឹងត្រូវត្រៀមចិត្តសម្រាប់ឈឺដោយសារតែពេលខ្លះមានការឈ្លោះប្រកែកគ្នា។ វាហាក់ដូចជាមិនសាកសមទេដែលអ្នកត្រូវមកចំណាយជីវិតអ្នកបោះបង់ចោលភាពសប្បាយរីករាយ ហើយមកអង្គុយពិបាកចិត្ត នឹងរឿងរ៉ាវផ្សេងៗ ជាមួយអ្នកដទៃនោះ។
២) អាចធ្វើអ្វីដែលខ្លួនចង់ធ្វើ៖ វាពិតជាមានន័យណាស់សម្រាប់ជីវិតអ្នក ព្រោះថាគ្រប់ពេលគ្រប់វេលា ទាំងអស់អ្នកអាចធ្វើអ្វីដែលអ្នកចង់ធ្វើ ដោយគ្មានខ្វល់ពីការហួងហែងរបស់នរណាម្នាក់។ បើអ្នកមានស្នេហា អ្នកមិនអាចធ្វើអ្វីបានតាមតែចិត្តនោះទេ ព្រោះត្រូវគិតពីចិត្តរបស់អ្នកដទៃ ថាតើគេពេញចិត្តនឹងទង្វើដែលអ្នកធ្វើឬក៏អត់។
៣) មានពេលវេលាសម្រាប់ខ្លួនឯង៖ ការរស់នៅម្នាក់ឯងអាចធ្វើអោយអ្នកមានពេលវេលាជាច្រើនសម្រាប់ផ្ដល់អោយខ្លួនឯង រួមទាំងការរៀនសូត្រ ការធ្វើការងារ និងកិច្ចការជាច្រើនទៀតដែលជីវិតអ្នកត្រូវការបំផុត។ ពេលមានស្នេហាអ្នកត្រូវបែងចែកពេលវេលាជាពីរផ្នែកមួយគឺសម្រាប់ខ្លួនឯង ឯមួយទៀតគឺសម្រាប់ដៃគូអ្នក ។ ដូច្នេះ ពេលវេលាមើលថែខ្លួនឯងនេះគឺវាពិតជាតិចតួចណាស់។
៤) អាចសន្សំលុយបានច្រើន៖ ជាការពិតណាស់ស្នេហាក៏ត្រូវការលុយផងដែរ ប្រសិនបើគ្មានលុយនោះទេ ស្នេហានោះអាចថាយ៉ាប់យ៉ឺនបន្តិច។ ដូចនេះអ្នកនៅម្នាក់ឯងគឺមិនចាំបាច់ភ័យព្រួយច្រើនពីបញ្ហាខ្វះលុយ ហើយថែមទាំងអាចសន្សំ លុយបានច្រើនជាងអ្នកដែលមានស្នេហាទៀតផង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org