ធាតុ​ផ្សំ​នៃ​ការងារ​ ​​៤​​យ៉ាង​ ដែល​អ្នកគួរ​ចាត់​ទុក​ថា​ ជា​កន្លែង​ការងារ​ល្អ​សម្រាប់​អ្នក​​​



អ្នកខ្លះចង់ធ្វើការនៅក្រុមហ៊ុនធំៗ ឬក្រុមហ៊ុនដែលគេទទួលស្គាល់ថាមានបុគ្គលិកខ្លាំងៗ មេល្អៗ និងប្រាក់ខែខ្ពស់ជាដើម។  តើកន្លែងការងារដូចម្តេចទៅដែលគួរចាត់ទុកថា ជាកន្លែងការងារដ៏ល្អ?  ខាងក្រោមនេះនឹងបង្ហាញពីធាតុផ្សំនៃការងារ ៤យ៉ាង។ ១)ទីផ្សារនិងអតិថិជន៖ អ្នកគួរសួរខ្លួនឯងថា តើអ្នកមានឱកាសរីកចំរើននៅក្រុមហ៊ុនថ្មីដែររឺទេ? តើការងារដែលអ្នកធ្វើត្រូវនឹងបេសកកម្មរបស់ក្រុមហ៊ុនដែរឬទេ? បើអ្នកឆ្លើយថា មែន  នោះគឺជាកន្លែងដ៍ល្អសម្រាប់អនាគតរបស់អ្នក។ ២) ការប្រកួតប្រជែង៖ យើងមិនគួរឈប់រៀនឡើយ ពោលគឺយើងត្រូវរៀនដល់ចាស់ស្លាប់។  បើអ្នកយល់ថាការងាររបស់ងាយស្រួល មិនពិបាកធ្វើ នោះបង្ហាញថា អ្នកមិនបានរៀនអីពីវាទៀតឡើង។ ក្រុមហ៊ុនរបស់អ្នកគួរតែផ្តល់ឱកាសឱ្យអ្នកអភិវឌ្ឍន៍ខ្លួនឱ្យបានច្រើន។ ៣) គោរព៖ អ្នកគួរតែទទួលបានក្តីគោរពពីមិត្តរួមការងារ មិនថាអ្នកគ្រប់គ្រង មិត្តរួមក្រុម ដោយមិនខ្វល់ពីអាយុ ភេទ ឬ ពូជសាសន៍នោះទេ។  រកមើលឱកាសដែលក្រុមហ៊ុនអ្នកបានវិនិយោគ និងរកមើលឱកាសដើម្បីអភិវឌ្ឍន៍បង្កើនចំនេះដឹង។ ៤) ការណែនាំ៖ អ្នកគួរតែមានអ្នកគ្របគ្រងម្នាក់ដែលគាំទ្រអ្នក និង មិត្តរួមការងារ ហើយខ្វាយខ្វល់ពីភាពជោគជ័យរបស់អ្នក។ នេះរួមជាមួយនូវការផ្តល់មតិដ៏ស្មោះត្រង់ទៅវិញទៅមក និងអនុញាតិឱ្យអ្នកសំរេចនូវក្តីសុបិន្តរបស់អ្នកបានផងដែរ៕ ប្រែសម្រួយ៖ អឹុង មួយយូ ប្រភព www.entrepreneur.com
X
5s