សម្រាប់នារីដែលមានបំណងចង់ធ្វើជំនួញដ៏ជោគជ័យ ត្រូវចងចាំ គន្លឹះទាំង៤នេះ
មិនថា ស្រីី ឬ ប្រុសនោះទេ គឺសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន ក្នុងការធ្វើការងារផ្សេងៗ ក្នុងនោះរួមទាំងការធ្វើជំនួញផងដែរ។ ក្នុងនោះ ក៏មានស្រ្តីជាច្រើនបាននាំមុខគេក្នុងការធ្វើ ជំនួញ ដែលប្រការនេះបញ្ជាក់ច្បាស់ថា ស្រ្តីក៏មានសមត្ថភាពមិនចាញ់បុរសនោះទេ។ ខាងក្រោមនេះជាគន្លឹះមួយចំនួនសម្រាប់នារីដែលមានបំណងចង់មានអាជីវកម្មផ្ទាល់ខ្លួន៖
១) ត្រូវរកចំណង់ចំនូលចិត្តរបស់អ្នកអោយឃើញ៖ អ្នកចាំបាច់ត្រូវតែរកវាអោយឃើញពីព្រោះថា អ្នកត្រូវចំណាយពេលច្រើនម៉ោងក្នុងការធ្វើការងាររបស់អ្នក។ ពេលដែលអ្នករកឃើញនូវអ្វីដែលអ្នកចូលចិត្ត អ្នកមិនត្រឹមតែមានទឹកចិត្តក្នុងការធ្វើវានោះទេ តែថែមនោះមានជំនឿចិត្តក្នុងការធ្វើវាថែមទៀតផង។
២) រកជំនួញណាដែលទាក់ទងនឹងក្តីសុបិនរបស់អ្នក៖ តើអ្នកកំពុងតែរកការងារក្រៅម៉ោងដើម្បីជួយសម្រួលដល់គ្រួសាររបស់អ្នកមែនទេ? តើអ្នកចង់ធ្វើការដើម្បីលុយឬធ្វើការដែលទាក់ទងនឹងក្តីបំណងរបស់អ្នក? ពីព្រោះថាអ្នកមិនអាចធ្វើការពេញម៉ោងរួមពេលដែលអ្នកមានជំនួញផ្ទាល់ខ្លួននោះទេ។ ដូច្នេះហើយ អ្នកគួរតែរកការងារណាដែលអ្នកអាចសម្រេចក្តីបំណងនាថ្ងៃអនាគតបាន។
៣) ត្រូវបែកចែកឲ្យដាច់រវាងការងារនិងជីវិតផ្ទាល់ខ្លួន៖ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការលៃលកម៉ោងសម្រាប់ការងារនិងរឿងបុគ្គល។ អ្នកត្រូវមានម៉ោងធ្វើការច្បាស់លាស់ហើយមិនត្រូវធ្វើការក្រោយម៉ោងដែលអ្នកបានកំណត់ឡើយ។
៤) ការទំនាក់ទំនង៖ វាពិតជាពិបាកក្នុងការធ្វើការម្នាក់ឯង ដូច្នេះហើយការមានទំនាក់ទំនងជាមួយអ្នកដទៃជារឿងសំខាន់។ អ្នកត្រូវរកក្រុមណាដែលមានគំនិតដូចគ្នានឹងជួយលើកទឹកចិត្តដល់អ្នក។
៦) កំណត់ម៉ាកយីហោ៖ អ្នកត្រូវកំណត់ម៉ាកយីហោរបស់អ្នកអោយបានច្បាស់លាស់។ តើអ្នកចង់អោយវាមានរូបរាងយ៉ាងម៉េច? តើវាតំណាងអោយអ្វី? អ្នកត្រូវជ្រើសរើសពណ៌ម៉ូតតាមដែលអ្នកត្រូវការ។ ម៉ាកយីហោគឺជាសញ្ញាមួយដែលអនុញ្ញាតអោយអតិថិជនស្គាល់អ្នក ចងចាំអ្នក និងជឿជាក់លើអ្នក។
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព : www.entrepreneur.com