ការសិក្សា៖ លុយពិតជាអាចទិញសុភមង្គលបានមែន
តាមរយៈការសិក្សាថ្មីមួយរបស់NEW AARP បានបង្ហាញថា៖«វាគឺជាការពិតណាស់ដែលលុយអាចទិញសុភមង្គលបាន។»
ការធ្វើការស្ទាបស្ទង់មួយរបស់ប្រជាជនសហរដ្ឋអាមេរិកចំនួន១០០០នាក់ដែលមានអាយុពី៤០ទៅដល់៥៩ឆ្នាំ បាននិយាយថា៖ « ការដែលមានថវិកាសម្រាប់ខ្លួនឯងច្រើននោះ នឹងធ្វើអោយសុភមង្គលរបស់ពួកគេកាន់តែកើនឡើង។ លើសពីនេះទៅទៀតវាធ្វើអោយជីវិតកាន់តែមានន័យ ហើយមានពេលវេលាច្រើន សម្រាប់ជីវិតប្រចាំថ្ងៃ។ »
ការសិក្សាមួយថ្មីមួយទៀតរបស់សកលវិទ្យាល័យCambridge ក៏បានបង្ហាញផងដែរថា៖ « អ្នកដែលចំណាយលុយជាច្រើនរបស់ពួកគេសម្រាប់ទិញអ្វីដែលពួកគេចង់បាន គឺជាមនុស្សដែលសប្បាយរីករាយខ្លាំងបំផុត៕»
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.entrepreneur.com