រឿង​ទាំង​៥​យ៉ាង​ដែល​គូ​ស្នេហ៍​ទាំង​អស់​ត្រូវ​តែ​ធ្វើ​ ទោះ​បី​​ស្រលាញ់​គ្នា​យូរ​យ៉ាង​ណា​ក្ដី​



ការស្រលាញ់គ្នាបានយូរគឺអាស្រ័យទៅលើដៃគូទាំងសងខាងក៏ដូចជាទង្វើដែលពួកគេតែងតែធ្វើក្នុងការរក្សាស្នេហានោះ។ ការរស់នៅជាមួយគ្នាឬក៏ការស្រលាញ់គ្នាបានរយៈពេលមួយឆ្នាំនោះ វាហាក់ដូចជាងាយស្រួលណាស់។ ប៉ុន្តែចាប់ពីពេលនោះទៅអ្នកនឹងជួបប្រទះបញ្ហាធំៗជាច្រើនទៀត ដែលទាមទារអោយអ្នកខិតខំដើម្បីស្នេហាជាងពេលពីមុន។ នេះជាអ្វីដែលអ្នកត្រូវធ្វើ៖ ១) ធ្វើការណាត់ជួប៖ ទោះបីអ្នកស្រឡាញ់គ្នាបានមួយឆ្នាំ ឬក៏យូរជាងនេះក្ដី ការណាត់គ្នាទៅក្រៅគឺជារឿងចាំបាច់ណាស់ក្នុងការរក្សាទំនាក់ទំនង។ ស្លៀកសំលៀកបំពាក់អោយស្រស់ស្អាត ណាត់ជួបគ្នាពិសាអ្វីដែលឆ្ងាញ់ៗ ឬក៏ទៅមើលកុន គឺសុទ្ធតែបង្ហាញពីការស្រលាញ់របស់អ្នកទៅកាន់ដៃគូអ្នក។ ២) ធ្វើដំណើរកម្សាន្តជាមួយគ្នា៖ គ្មានអ្វីដែលធ្វើអោយមនុស្សកាន់តែជិតស្និទ្ធជាងការធ្វើដំណើរទៅណាមកណាជាមួយគ្នានោះទេ។ អ្នកអាចរៀបចំគម្រោងការជាមួយគ្នា អ្នកឃើញអ្វីៗដែលប្លែកៗនិងអស្ចារ្យជាមួយគ្នា អ្នកទទួលបានការចងចាំដ៏មានន័យជាមួយគ្នា ជាពិសេសអ្នកអាចឆ្លងកាត់ ពេលវេលាលំបាកជាមួយគ្នាទៀតក៏ថាបាន។ ៣) ធ្វើរឿងគ្រប់យ៉ាងសម្រាប់គ្នា៖ អ្នកគួរចំណាយពេលខ្លះចម្អិន អាហារសម្រាប់គ្នា ជូនផ្កាដល់គ្នា សរសេរសារស្នេហាជូនគ្នាទៅវិញទៅមក មើលថែគ្នាពេលឈឺ ស្ដាប់ដំបូន្មាន ក៏ដូចជាលើកទឹកចិត្តគ្នាពេលដែលពួកគេត្រូវការផងដែរ។ ហើយក៏កុំភ្លេចអធ្យាស្រ័យដល់គ្នាទៅវិញទៅមកផងដែរ។ ៤) ចែករំលែកតួនាទីដែលមាន៖ ការចែករំលែកតួនាទីនេះនឹងធ្វើអោយមនុស្សម្នាក់ៗ កាន់តែស្រលាញ់ដៃគូពួកគេកាន់តែខ្លាំង ព្រោះមិនចាំបាច់តែតួនាទីរបស់អ្នកទើបអ្នកអាចធ្វើបានទេ។ ពួកគេស្ម័គ្រចិត្តនឹងធ្វើវាគ្រប់បែបយ៉ាងអោយតែស្នេហានេះបានដើរទៅមុខយ៉ាងរលូន។ ៥) ត្រូវស្មោះត្រង់នឹងគ្នា៖ វាគឺជារឿងល្អបំផុតដែលអ្នកអាចប្រាប់អ្វីគ្រប់យ៉ាងដល់គ្នាដោយគ្មានការលាក់លៀម។ កុំព្យាយាមអោយពួកគេមានមន្ទិលសង្ស័យនឹងក្ដីស្មោះត្រង់ដែលអ្នកមាន ។ ភាពស្ទាក់ស្ទើរ នឹងគ្នា នោះ អាចជាគ្រឿងរារាំងដល់សុភមង្គលស្នេហាអ្នក៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org
X
5s