តើគួរធ្វើយ៉ាងណាប្រសិនបើអ្នកមានអារម្មណ៍ថាខ្ជិល រាល់ពេលចាប់កាន់សៀវភៅរៀនម្ដងៗ?
មនុស្សភាគច្រើនតែងតែមានអារម្មណ៍ថាខ្ជិលឬធុញទ្រាន់នៅពេលដែលគេលើកសៀវភៅមកកាន់ម្ដងៗ តែពេលខ្លះមិនដឹងថាត្រូវធ្វើយ៉ាងណាមានតែបង្ខំខ្លួនឯងឲ្យរៀន ដែលធ្វើឲ្យផលិតភាពរបស់ពួកគេមានការអន់ថយ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដែលអ្នកអាចយកទៅប្រើប្រាស់បាន៖
១) កំណត់រយៈពេលរៀនសមល្មម៖ អ្នកមិនគួររៀន២ទៅ៣ម៉ោងជាប់គ្នាដោយគ្មានការសម្រាកនោះទេ ហើយអ្នកវិទ្យាសាស្ត្រក៏បានស្រាវជ្រាវឃើញដែលថាអ្នកនឹងរៀនឆាប់ចូលនៅពេលដែលអ្នកចំណាយពេលរៀនត្រឹមតែរយៈពេលខ្លីល្មមហើយធ្វើការសម្រាកសិន សឹមបន្តការងារទៀត។
២) កុំផ្ដោតលើលទ្ធផលពេក៖ នៅពេលដែលអ្នកផ្ដោតទៅលើលទ្ធផលពេក វាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាមានសម្ពាធហើយព្រួយបារម្ភចំពោះអ្វីដែលខ្លួនឯងកំពុងតែធ្វើ ដោយខ្លាចថាមិនបានលទ្ធផលដែលខ្លួនឯងពេញចិត្ត។
៣) រៀបចំទីតាំងនិងពេលវេលារៀន៖ អ្នកគួរតែជ្រើសរើសទីតាំងណាដែលអ្នកគិតថាអ្នកនឹងអាចមានអារម្មណ៍ល្អ តែព្យាយាមកុំរៀននៅលើគ្រែឲ្យសោះ ព្រោះថាអ្នកនឹងអាចគេងលក់បានយ៉ាងងាយស្រួល។
៤) កុំអង្គុយមួយកន្លែង៖ អ្នកអាចដើរទៅខាងក្រៅស្រូបយកខ្យល់អាកាសបរិសុទ្ធ ជាពិសេសនៅពេលដែលអ្នកមានអារម្មណ៍ថាធុញ ឬគិតអ្វីលែងចេញ។
៥) ផ្លាស់ប្ដូរមុខវិជ្ជារៀន៖ អ្នកមិនរៀនមុខវិជ្ជាណាមួយពេញមួយថ្ងៃនោះទេ ព្រោះថាវានឹងធ្វើឲ្យខួរក្បាលរបស់អ្នកស្ពឹក ហើយវាឆាប់ធ្វើឲ្យអ្នកមានភាពហត់នឿយនិងធុញទ្រាន់ជាមួយវាណាស់៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.smartlanguagelearner.com