ចង់​រៀន​ឆាប់​ចេះ​ប្រើប្រាស់​​​ភាសា​បរទេស​​ ​​​គេហទំព័រ​ទាំង​៥​នេះអាចជួយអ្នកបាន​



  យើងដឹងហើយថានៅមានភាសាជាច្រើនទៀតដែលអ្នកចង់រៀន ប៉ុន្តែវាពិបាកណាស់ក្នុងការស្វែងរកកន្លែងចាប់ផ្ដើមនៃការសិក្សានោះ។ ទាំងនេះគឺជាគេហទំព័រដ៏ល្អៗជាងគេទាំង៥ដែលជួយអោយអ្នករៀនភាសាដែលអ្នកគិតថាសាកសមសម្រាប់ខ្លួនរួមមាន៖ ១) BBC Languages គេហទំព័រនេះរួមបញ្ចូលដោយកម្មវិធីសិក្សា និងវីដេអូ ដែលអ្នកអាចជ្រើសរើសភាសាបានជាច្រើនរួមមានភាសាបារាំង អាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលី។ [caption id="attachment_13322" align="aligncenter" width="2418"]ប្រភព៖neiljones.org ប្រភព៖neiljones.org[/caption]   ២) Duolingo គេហទំព័រនេះ អ្នកអាចរៀនភាសាបរទេសបានច្រើនតាមរយៈការលេងហ្គេមប្រាជ្ញា។ ហើយអ្នកក៏អាចរៀនពីពាក្យគន្លឹះ ក៏ដូចជាឃ្លា និងប្រយោគរបស់ភាសាទាំងនោះផងដែរ។ [caption id="attachment_13323" align="aligncenter" width="664"]ប្រភព៖titantime.org ប្រភព៖titantime.org[/caption] ៣) Rype ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់រៀនភាសាអេស្ប៉ាញនោះ គេហទំព័រនេះគឺពិតជាអាចជួយអ្នកបានច្រើន។ អ្នកនឹងបានរៀនជាមួយគ្រូដែលជាជនជាតិដើមអេស្ប៉ាញ ហើយពួកគេគឺមានពេលទំនេរជានិច្ចសម្រាប់អ្នក។ [caption id="attachment_13324" align="aligncenter" width="1240"]ប្រភព៖www.lifehack.org ប្រភព៖www.lifehack.org[/caption] ៤) Busuu គេហទំព័រមួយនេះគឺវាមានភាពស្រដៀងគ្នាទៅនឹងគេហទំព័រDuolingo ដែរ ។ ពួកគេប្រើប្រាស់ហ្គេម សម្រាប់ជាវិធីក្នុងការបង្រៀនភាសាដល់អ្នកទាំងអស់គ្នា។ [caption id="attachment_13325" align="aligncenter" width="1280"]ប្រភព៖www.busuu.com ប្រភព៖www.busuu.com[/caption] ៥) Memrise គេហទំព័រមួយនេះគឺកាន់តែអាចជួយអោយអ្នកឆាប់ចេះនូវភាសាដែលអ្នកត្រូវការ ព្រោះវានឹងជួយអោយខួរក្បាលអ្នកឆាប់ចងចាំនូវពាក្យដែលអ្នកបានរៀន។ អ្នកអាចជ្រើសរើសភាសាបានជាច្រើនរួមមានភាសាបារាំង អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី និងចិនផងដែរ៕ [caption id="attachment_13326" align="alignnone" width="1200"]ប្រភព៖tech.firstpost.com ប្រភព៖tech.firstpost.com[/caption] ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org
X
5s