ចំណុច​ពិសេសៗ​នៃ​អ្នក​ដឹកនាំ​​ល្អ ​ដែល​អ្នក​គួរ​តែ​រៀន​សូត្រ​​​តាម​



នរណាៗក៏ចង់ក្លាយជាមេដឹកនាំដែរ តែមិនមានមនុស្សច្រើនដែលអាចក្លាយជាមេដឹកនាំមួយរូបដ៏អស្ចារ្យហើយគួរឲ្យគោរពនោះ។ ប្រសិនបើអ្នកចង់ក្លាយជាមេដឹកនាំម្នាក់មែន អ្នកគួរតែរៀនតាមប៉ុន្មានចំណុចខាងក្រោមនេះ៖ ១) រឹងមាំ៖ អ្នកត្រូវតែរឹងមាំមិនថាក្នុងកាលៈទេសៈណាក៏ដោយនោះទេ ព្រោះថាមេដឹកនាំល្អម្នាក់មិនងាយឲ្យអ្នកដទៃមើលឃើញពីភាពទន់ខ្សោយរបស់ខ្លួននោះទេ។ អ្នកត្រូវតែចេះរៀនតស៊ូនិងអត់ធន់ទើបអ្នកអាចក្លាយជាមនុស្សដ៏រឹងមាំម្នាក់បាន។ ២) មានចិត្តល្អ៖ អ្នកគួរតែបើកចិត្តឲ្យទូលាយហើយជួយអ្នកដទៃនៅពេលដែលពួកគេត្រូវការអ្នក តែអ្នកក៏គួរតែមើលតាមស្ថានភាពផងដែរ យ៉ាងណាមិញនៅពេលដែលអ្នកជួយពួកគេ អ្នកក៏នឹងស្ថិតនៅក្នុងការចងចាំរបស់ពួកគេដែរ។ ៣) មានភាពក្លាហាន៖ នៅពេលដែលស្ម័គ្រចិត្តដោះស្រាយអ្វីមួយឬធ្វើអ្វីមួយ វាបង្ហាញពីភាពក្លាហានដែលអ្នកមាននៅក្នុងខ្លួន តែពេលខ្លះបើអ្នកធ្វើជ្រុលហួសហេតុពេក វានឹងក្លាយទៅជាភាពអំនួតទៅវិញ។ ៤) កុំខ្មាសអៀនច្រើនពេក៖ ពេលខ្លះនៅពេលដែលអ្នកមិនចេះ ឬមិនយល់អ្វីមួយ អ្នកអាចសួរបាន មិនមែនថាធ្វើជាមេដឹកនាំល្អគឺអ្នកចេះអ្វីៗគ្រប់យ៉ាងនោះឡើយ ហើយការឆ្ងល់ច្រើននឹងធ្វើឲ្យអ្នកក្លាយជាមនុស្សឆ្លាតជាងមុនផងដែរ។ ៥) មានមោទនភាព៖ អ្នកគួរតែមានមោទនភាពចំពោះរឿងដែលអ្នកកំពុងតែធ្វើ តែមិនគួរមានមោទនភាពពេកនោះទេ ហើយបង្ហាញវាចេញមកទាំងអស់ទេ ព្រោះវាអាចធ្វើឲ្យអ្នកដទៃមានការយល់ឃើញមិនល្អមកលើអ្នក។ ៦) ចេះលេងសើច៖ គ្មាននរណាចូលចិត្តធ្វើការងារជាមួយមនុស្សដែលមិនចេះមាត់ករឬគំរោះគំរើយនោះទេ។ នៅពេលដែលអ្នកចេះលេងសើច វាក៏បង្កបរិយាកាសដ៏ល្អសម្រាប់ការធ្វើការងារជុំគ្នាផងដែរ។ ៧) រស់នៅក្នុងបច្ចុប្បន្នកាល៖ កុំព្យាយាមផ្ដោតទៅលទ្ធផល ផ្ទុយទៅវិញអ្នកគួរតែផ្ដោតទៅលើអ្វីដែលអ្នកកំពុងតែធ្វើឬបញ្ហាដែលអ្នកកំពុងតែជួបប្រទះវាល្អជាជាង៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.success.com
X
5s