រូបសំណាកហ៊ីត្លែ ដាក់​​​​​​លក់ក្នុង​តម្លៃ១៧,២លានដុល្លារនៅក្រុមហ៊ុនដេញថ្លៃ Christie​



រូបសំណាករបស់ហ៊ីត្លែលុតជង្គង់ ដែលបង្កើតឡើងដោយវិចិត្រករអ៊ីតាលីលោក Maurizio Cattelan បានដាក់លក់ដេញថ្លៃក្នុងទឹកប្រាក់ប្រមាណ ១៧,២ លានដុល្លារ។ ចម្លាក់ក្រមួននេះត្រូវបានរំពឹងទុកថានឹងមានតម្លៃខ្លួនចាប់ពី១០ទៅ១៥លានដុល្លារនៅក្រុមហ៊ុនដេញថ្លៃ Christie ក្នុងទីក្រុង New York ។ រូបសំណាកនេះត្រូវបានសន្មតថាជា ការរំខានមួយដល់អារម្មណ៍ទស្សនិកជនជាពិសេសចំពោះកូនក្មេងជាមួយនឹងមុខរបស់ហ៊ីត្លែរដ៏គួរឱ្យខ្លាច។ សូមបញ្ជាក់ថា កាលពីសម័យសង្រ្គាមលោកលើកទី២ ហ៊ីត្លែ បានបង្កើតភាពច្របូកច្របល់ហើយក៏បានធ្វើឲ្យមនុស្សជាច្រើនបានស្លាប់ ជាពិសេសការធ្វើទុក្ខបុកម្នេញលើជនជាតិជ្វីហ្វ។ នៅដើមឆ្នាំនេះ វិចិត្រករអ៊ីតាលីលោក Maurizio Cattelanបានប្រាប់ថាគាត់នឹងត្រូវវិលត្រឡប់មកកាន់សារមន្ទីរ Guggenheim នៅញូវយ៉កវិញដើម្បីដំឡើងស្នាដៃសិល្បៈថ្មីថែមទៀត៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.independent.co.uk
X
5s