ហេតុអ្វីគេងមិនស្កប់សោះ ទោះគេងច្រើនម៉ោងហើយក្ដី?
ពេលដែលយើងនៅក្មេងយើងមិនដែលធ្លាប់ស្រមៃថាយើងនឹងហត់នឿយអ៊ីចឹងទេ។ ទោះបីជាយើងគេងច្រើនម៉ោងក៏ដោយ យើងជួនកាលមានអារម្មណ៍ហត់នឿយជាងមុនទៅទៀត។ ចំនួនម៉ោងដែលយើងគេងមិនសំខាន់នោះទេ អ្វីដែលសំខាន់គឺការគេងដែលស្កប់ស្កល់។ ខាងក្រោមនេះជាមូលហេតុដែលបង្ហាញថាទោះបីជាអ្នកគេងបានគ្រប់គ្រាន់ អ្នកនៅតែហត់នឿយ៖
១) មិនធ្វើលំហាត់ប្រាណ៖ លំហាត់ប្រាណគួរតែមានក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សរាល់គ្នា។ ការហាត់ប្រាណជួយអោយអ្នកមានអារម្មណ៍ល្អ ដូច្នេះហើយ វាក៏ជួយអោយអ្នកសម្រេចទិន្នផលបានច្រើន។ បន្ថែមពីនេះទៀត អ្នកអាចគេងលក់ស្រួលនៅពេលយប់។
២)មិនសប្បាយចិត្ត៖ អ្នកគួរតែអភ័យទោសដល់ខ្លួនឯង និងរំលឹកខ្លួនឯងថាអារម្មណ៍មិនល្អងាយធ្វើអោយហត់ នឹងគេងលក់មិនស្រួល។ ដូច្នេះហើយ អ្នកអាចឈប់ ហើយគិតពីហេតុផលឡើងវិញ។
៣) អាហារមិនល្អ៖ អ្វីដែលអ្នកពិសាគឺប៉ះពាល់ដល់ជីវិតរបស់អ្នក។ វាមិនត្រឹមតែប៉ះពាល់ដល់រាងកាយនោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់អារម្មណ៍របស់អ្នក។ ការបរិភោគអាហារល្អអាចធានាអ្នកអាចធ្វើការក្នុងមួយថ្ងៃដោយរលូង។ ម៉្យាងវិញទៀត នៅពេលខ្លួនអ្នកមានកម្លាំង អ្នកក៏គេងលក់ស្រួយនៅពេលយប់ដែរ។
៤) ការខ្វះជាតិទឹក៖ ជាតិទឹកដែលអ្នកពិសាទាក់ទងយ៉ាងខ្លាំងទៅលើរាងកាយរបស់អ្នក។ ពេលខ្លះការពិសាទឹកដែលមិនល្អចំពោះសុខភាពអាចធ្វើអោយរាងកាយរបស់ដំណើរកាយមិនល្អ។ ទោះបីជាអ្នកមិនអាចជៀសវាងការផឹកទឹកដែលមិនល្អបានតែងស្រុង តែអ្នកគួរធ្វើលំហាត់ប្រាណដែរ។ ហើយប្រសិនជាអ្នកអ្នកគួរទទួលទានទឹកអោយបានច្រើន។ កុំភ័យប្រសិនជាអ្នកពិសាទឹកច្រើន។
ប្រែសម្រួលដោយ ៖ អឹុង មួយយូ
ប្រភព៖ www.higherperspectives.com