គន្លឹះ​ទាំង​៤​ដែល​ជួយ​អ្នកឲ្យ​​ក្លាយ​ជា​មនុស្ស​​មាន​ភាព​អត់​ធ្មត់​ជាងមុន​



ភាពអត់ធ្មត់គឺជាចំណុចដ៏ខ្លាំងមួយរបស់មនុស្សម្នាក់ៗ តែអ្វីដែលសំខាន់នោះគឺថាតើអ្នកមានភាពអត់ធ្មត់ខ្ពស់បានដល់កម្រិតណា។ ហើយអ្វីដែលសំខាន់ទៅទៀតនោះប្រសិនបើអ្នកគិតថាខ្លួនឯងនៅមានការអត់ធ្មត់ទាប អ្នកអាចហ្វឹកហាត់ខ្លួនឯងបានតាមវិធីសាស្ត្រខាងក្រោម៖ ១) រំលឹកគុណ៖ ការរំលឹកគុណពីអ្វីៗដែលមាននៅជុំវិញខ្លួនអ្នក អាចធ្វើឲ្យអ្នកក្លាយទៅជាមនុស្សម្នាក់ដែលទទួលបាននូវភាពវិជ្ជមានជាប់ខ្លួន ហើយវាក៏ជួយធ្វើឲ្យបំបាត់នូវភាពតប់ប្រមល់ទាំងឡាយនិងជួយឲ្យអ្នកចេះមានការអំណត់អត់ធ្មត់បានល្អជាងមុនផងដែរ។ ២) បង្កើតទម្លាប់រង់ចាំ៖ ការរង់ចាំនរណាម្នាក់ឬអ្វីមួយគឺជាអារម្មណ៍មួយដ៏គួរឲ្យធុញទ្រាន់ហើយគ្មាននរណាម្នាក់ចង់រង់ចាំនោះទេ តែផ្ទុយទៅវិញ អ្នកគួរតែបង្កើតទម្លាប់នេះជាប់ខ្លួនទើបអាចដឹងបានថាតើការអត់ធន់របស់អ្នកនេះ មានដល់កម្រិតណាទៅហើយ។ ៣) កុំរអ៊ូពេលជួបរឿងលំបាក៖ នៅពេលដែលយើងជួបប្រទះបញ្ហាអ្វីមួយវាមិនមែនជារឿងល្អទេ តែវាក៏ជាឱកាសមួយដ៏ល្អក្នុងការអភិវឌ្ឍឬហ្វឹកហាត់ខ្លួនឯងផងដែរ។ ៤) ដកដង្ហើមឲ្យល្អ៖ ការដកដង្ហើមយឺតៗមួយៗក៏អាចជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាលជាងមុនដែរទោះបីជាវាមិនបានជួយអ្វីច្រើនក៏ដោយ នៅពេលដែលមានអារម្មណ៍ថាយ៉ាប់ម្ដងៗ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.huffingtonpost.com
X
5s