អនុវត្តគន្លឹះ៤យ៉ាងនេះ ដើម្បីអាចធ្វើការជាមួយមេដែលយ៉ាប់ៗ
មានពេលខ្លះ អ្នកនិងមេរបស់អ្នកគឺមិនត្រូវគ្នាឡើយ។ ពេលដែលឈ្លោះគ្នាម្តងៗ កំហុសទាំងប៉ុន្មានធ្លាក់ទៅលើខ្លួនអ្នក ចំណែកថ្នាក់លើគឺមិនចេះខុសសោះ។ បើអ្នកធ្លាប់ជួបរឿងបែបនេះ អ្នកមិនមែនតែម្នាក់ឯងនោះទេ។ មនុស្សជាច្រើនគឺជួបរឿងបែបនេះ។ ការប្រាប់អ្នកគ្របគ្រងដែលយើងមិនចូលចិត្តមិនមែនជារឿងត្រឹមត្រូវនោះទេ។ នៅពេលដែលមេរបស់អ្នកស្ដីអោយអ្នកម្តងៗ ចំណុចទាំងប្រាំនេះដែលអ្នកគួរធ្វើ៖
១) មើលខ្លួនឯង៖ បុគ្គលិកជាច្រើនចូលចិត្តទម្លាក់កំហុសទៅលើមេរបស់គេ។ ប៉ុន្តែមានពេលខ្លះ មេមិនខុសនោះទេ។ វាក៏ប្រហែលជាអ្នកមិនស្រឡាញ់ការងារនេះ។ ដូច្នេះហើយ វាធ្វើអោយអ្នកច្រណែននឹងភាពជោគជ័យរបស់មេរបស់អ្នក។ ដូច្នេះនៅពេលដែលអ្នកដឹងច្បាស់ពីកំហុស ឬ ចំណុចខ្សោយរបស់ខ្លួនឯងហើយ នោះអ្នកនឹងមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការជាមួយថ្នាក់លើ។
២) សាកគិតប្រសិនអ្នកជាមេគេវិញ៖ ការខឹងនឹងមេរបស់អ្នកគឺងាយស្រួយណាស់។ ប៉ុន្តែមុននឹងអ្នកធ្វើការប៉ាន់ស្មាន អ្នកគួរតែសាកគិតពីគំនិតរបស់មេរបស់អ្នក។ មេរបស់អ្នកក៏អាចស្ថិតនៅសម្ពាធជាច្រើនដែលអ្នកមិនដឹង ដូច្នេះហើយ អ្នកគួរតែព្យាយាមស្វែងយល់ពីមេរបស់អ្នកឲ្យបានច្រើន។
៣) កំណត់ព្រំដែន៖ សញ្ញាដែលបង្ហាញថាមេរបស់អ្នកជាមនុស្សមិនល្អគឺ គាត់នៅតែតេ ឬ អ៊ីមែល ទោះបីជាអ្នកកំពុងដំណើរកម្សាន្តក៏ដោយ។ ក្នុងស្ថានភាពនេះ អ្នកត្រូវកំណត់ព្រំដែនឲ្យបានច្បាស់ថា ពេលណាដែលអ្នកត្រូវសម្រាក និង ពេលណាដែលអ្នកអាចបំពេញការងារជាមួយក្រុមហ៊ុន ឬ ថ្នាក់លើ ព្រោះថា អ្នកមិនអាចធ្វើការពេញ២៤ម៉ោងក្នុងមួយសប្ដាហ៍បានទេ។ ដូច្នេះគួរតែនិយាយអំពីចំណុចនេះឲ្យបានច្បាស់ជាមួយថ្នាក់លើ។
៤) ត្រូវស្គាល់កាលៈទេសៈ ៖ នៅពេលអ្នកមានគំនិតជំទាស់នឹងមេរបស់អ្នក សូមកុំព្យាយាមកែកំហុសគាត់ក្នុងពេលប្រជុំ ឬ និយាយពីក្រោយខ្នងគាត់ទៅកាន់បុគ្គលិកដទៃ។ បើធ្វើបែបនេះ វានឹងធ្វើអោយបញ្ហាកាន់តែអាក្រក់។ ដូច្នេះ អ្នកគួរតែនិយាយប្រាប់គាត់ដោយស្ងាត់ៗ។
ប្រែសម្រួលដោយ៖ អ៊ឹង មួយយូ
ប្រភព៖www.entrepreneur.com