ហេតុអ្វីបានជាការឱ្យ (បរិច្ចាគ) សំខាន់និងមានតម្លៃជាជាងការទទួលយក?
មនុស្សកើតមកមានអត្តចរិតខុសៗគ្នា អ្នកខ្លះពេញចិត្តក្នុងការបរិច្ចាគដោយមិនចង់បានការតបស្នងអ្វីមកវិញនោះទេ។ ចំណែក អ្នកខ្លះវិញទៀតយល់ថា រឿងបែបនេះ គឺជារឿងដ៏ឆោតល្ងង់មួយ តែបើតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ការឱ្យ (បរិច្ចាគ) មានសារៈសំខាន់ជាងការដែលយើងទទួលយកអ្វីមួយពីអ្នកដទៃតាមមូលហេតុខាងក្រោមនេះ៖
១) ចាត់ទុកថាជាការជួយ៖ ទោះបីជាការជួយនេះ មិនបានផ្ដោតទៅលើរយៈពេលយូរតែវាក៏ជាផ្នែកមួយដែលជួយឲ្យអ្នកខ្វះខាតឬកំពុងត្រូវការជំនួយមានអារម្មណ៍ថា ជីវិតខ្លួននៅមានសង្ឃឹមនិងអ្នកយកចិត្តទុកដាក់នៅឡើយ។
២) ផ្ដល់ជាគំរូ៖ ការជួយនេះវាហាក់បីដូចជាវិវត្តន៍ជីវិតមួយអីចឹងដែរ ព្រោះពេលដែលអ្នកជួយអ្នកដទៃនៅពេលដែលពួកគេកំពុងជួបប្រទះបញ្ហា យើងនឹងត្រូវបានគេជួយវិញនៅពេលដែលយើងមានបញ្ហាដូចគ្នា។
៣) ផ្ដល់តម្លៃឲ្យខ្លួនឯងជាងមុនសិន៖ វាមិនមានអ្វីខុសនោះទេ ក្នុងការមានមោទនភាពចំពោះខ្លួនឯង ព្រោះថាអ្នកជាមនុស្សម្នាក់ដែលមានចិត្តសប្បុរសធម៌ មិនតែប៉ុណ្ណោះទេ តែវាក៏ធ្វើឲ្យយើងមានអារម្មណ៍ល្អចំពោះខ្លួនឯងផងដែរ។
៤) ការឲ្យមិនពិបាកនោះទេ៖ វាមិនចាំបាច់ទាល់តែជាថវិកាឬរបស់មានតម្លៃនោះទេ អ្នកអាចឲ្យជាស្នាមញញឹម ជំនួយ ភាពកក់ក្ដៅ យោបល់ ឬគ្រាន់តែស្ដាប់នៅពេលដែលគេចង់បង្ហាញពីអារម្មណ៍ឬទុក្ខលំបាករបស់គេក៏បានដែរ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.guidedmind.com