អត្ថ​ប្រយោជន៍​​​សំខាន់ៗ​ ដែល​អ្នក​ទទួល​បាន​​ពី​ការ​ក្រោក​ពី​ព្រលឹម​ ​​



អត្ថប្រយោជន៏នៃការងើបពីព្រលឹមគឺជួយឲ្យអ្នកចាប់ផ្ដើមថ្ងៃថ្មីក្នុងភាពវិជ្ជមាន។ វាជួយឲ្យអ្នកអាចរៀបចំផែនការ ហើយការរៀបចំគម្រោងអ្វីមួយគឺពិតជាសំខាន់ខ្លាំងណាស់ ដើម្បីធានាថា ការងារប្រចាំថ្ងៃរបស់អ្នកមានគោលដៅច្បាស់លាស់។ ខាងក្រោមនេះជាអត្ថប្រយោជន៏ទាំង៦យ៉ាងនៃការងើបពីព្រលឹមដែលអ្នកគួរតែមាន៖

១) គេងលក់ស្រួល

អ្នកងាយនឹងគេងលក់ព្រោះថាអ្នកបានងើបពីព្រលឹម ហើយធ្វើការពេញមួយថ្ងៃ ដូច្នេះហើយ ខ្លួនប្រាណរបស់អ្នកក៏ហត់នឿយដែរ ដែលអាចធ្វើឲ្យអ្នកគេងលក់បានយ៉ាងស្រួយនៅពេលយប់។  ម្យ៉ាងវិញទៀត អ្នកក៏មានថាមពលខ្លាំងក្រោយភ្ញាក់ពីគេងផងដែរ។

២) មានផលិតភាពច្រើន

ម៉ោងដែលអ្នកទទួលបានពីការងើបពីព្រលឹមអាចជួយអោយអ្នកធ្វើអ្វីបានយ៉ាងច្រើន។ ដូច្នេះហើយ វាក៏ជួយអោយអ្នកជោគជ័យក្នុងអាជីពរបស់អ្នកផងដែរ។ នៅពេលព្រឹកមានសភាពស្ងាត់ល្អដែលអ្នកអាចផ្ដោតអារម្មណ៍ទៅលើកិច្ចការរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចចំណាយពេលគ្រប់គ្រាន់ជាមួយមនុស្សដែលអ្នកស្រឡាញ់ផងដែរ។

៣) អ្នកអាចរៀបចំគម្រោងបានល្អជាងមុន៖ អ្នកអាចរៀបចំគោលបំណងបានល្អជាងមុន ប្រសិនបើភ្ញាក់ពីព្រលឹមព្រោះថា មានពេលគ្រប់គ្រាន់ដើម្បីគិត និង រៀបចំ។ នៅពេលអ្នករៀបចំគម្រោងបានល្អ អ្វីៗក៏ដំណើរការបានល្អដែរ។

៤) មើលពីបញ្ហា

អ្នកអាចមានពេលគ្រប់គ្រាន់ ដើម្បីគិត និង ប្រមើលមើលពីបញ្ហាដែលអាចជួបប្រទះក្នុងពេលដែលអ្នកចេញសកម្មភាពការងារ។ ការប្រមើលមើលបែបនេះ វាជាចំណុចល្អមួយដែលជួយឲ្យអ្នកអាចស្វែងរកដំណោះស្រាយសមស្របដើម្បីឆ្លើយតបជាមួយបញ្ហានោះ៕

ប្រែសម្រួល៖ អ៊ឹង មួយយូ

ប្រភព៖ www.guidedmind.com

X
5s