តើ​ការវាយតម្លៃ​ទៅលើ​តម្លៃ​អចលនទ្រព្យ​គឺជា​អ្វី​?​



ទោះបីជាទូទៅការវាយតម្លៃត្រូវបានអនុវត្តដោយអ្នកជំនាញក៏ដោយ នរណាម្នាក់ដែលពាក់ព័ន្ធក្នុងប្រតិបត្តិការវិស័យអចលនទ្រព្យក៏អាចទទួលប្រយោជន៍ដែរ ដោយគ្រាន់តែយល់ដឹងពីវិធីសាស្ត្រផ្សេងគ្នានៃការវាយតម្លៃជាមូលដ្ឋានតែប៉ុណ្ណោះ។ ការវិនិយោគនៅលើអចលនទ្រព្យគឺជាជម្រើសដែលគួរឱ្យទាក់ទាញមួយ ដោយសារតែអ្នកសន្មតថា អ្នកនឹងទទួលបានផលចំណេញដ៏ល្អមួយនៅពេលអនាគត។ ទោះជាយ៉ាងណា ដើម្បីមើលឃើញតម្លៃនៃការកើនឡើងរបស់អចលនទ្រព្យអ្នកអ្នកត្រូវតែប្រាកដថា អចលនទ្រព្យនោះត្រូវបានវាយតម្លៃត្រឹមត្រូវ និងវាយតម្លៃដោយអ្នកវាយតម្លៃដ៏គួរឱ្យជឿទុកចិត្តមួយដែលការវាយតម្លៃរបស់គាត់ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ។ នៅពេលអ្នកប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យឯករាជ្យ និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់អ្នកនឹងទទួលបានតម្លៃប៉ាន់ស្មានដ៏ត្រឹមត្រូវមួយសម្រាប់អចលនទ្រព្យរបស់អ្នក។ ការវាយតម្លៃអចលនទ្រព្យត្រឹមត្រូវមានសារៈសំខាន់ណាស់សម្រាប់អ្នកផ្តល់ប្រាក់កម្ចីទិញផ្ទះវិនិយោគិនក្រុមហ៊ុនធានារ៉ាប់រងអ្នកប្រមូលពន្ធអ្នកទិញនិងអ្នកលក់អចលនទ្រព្យ។ សេវាវាយតម្លៃមានសម្រាប់អចលនទ្រព្យគ្រប់ប្រភេទ និងមិនត្រូវបានកំណត់សម្រាប់តែអចលនទ្រព្យជាលំនៅឋាននោះទេ។ អ្នកអាចរកអ្នកវាយតម្លៃដែលមានជំនាញវិជ្ជាជីវៈដើម្បីធ្វើការវាយតម្លៃទៅលើការិយាល័យហាងលក់រាយទីតាំងរបស់ឧស្សាហកម្មសណ្ឋាគារ និងអចលនទ្រព្យផ្សេងៗទៀត។ អាជីវកម្មក៏អាចវាយតម្លៃបានដែរ។ ចំពោះមនុស្សភាគច្រើន ការកំណត់តម្លៃសាកសួរ ឬតម្លៃទិញនៃអចលនទ្រព្យគឺជាវិធីដែលមានមានប្រយោជន៍បំផុតសម្រាប់ការវាយតម្លៃអចលនទ្រព្យ។ តើអចលនទ្រព្យមួយត្រូវបានវាយតម្លៃ ដោយរបៀបណា? របាយការណ៍វាយតម្លៃអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់មានបង្ហាញលក្ខណពិសេសដ៏មានតម្លៃទាំងអស់របស់អចលនទ្រព្យ និងវាអាចជួយម្ចាស់អចលនទ្រព្យ និងអ្នកទិញឱ្យយល់ពីស្ថានភាពបច្ចុប្បន្នពិតប្រាកដរបស់អចលនទ្រព្យ។ គោលដៅនៃការវាយតម្លៃគឺដើម្បីកំណត់ “តម្លៃទីផ្សារ” របស់អចលនទ្រព្យមួយ ដែលជាតម្លៃដែលអចលនទ្រព្យនោះនឹងនាំមកនូវការប្រកួតប្រជែងនៅក្នុងទីផ្សារបើកចំហ។ ការប៉ាន់ស្មានទៅលើតម្លៃទីផ្សារនៃអចលនទ្រព្យរបស់អ្នកគួរតែគិតអំពីការវាយតម្លៃពីមុននៃអចលនទ្រព្យនោះនិន្នាការវាយតម្លៃលើតំបន់ជាយក្រុង ព័ត៌មានពីម្ចាស់ប្រវត្តិក្នុងការលក់ ប្រវត្តិនៃការផ្ទេរសិទ្ធិ និងការប្រៀបធៀបតម្លៃលក់របស់អចលនទ្រព្យនៅតំបន់នោះ។ ការវាយតម្លៃអចលនទ្រព្យផ្តល់នូវការប៉ាន់ស្មានតម្លៃទីផ្សារអចលនទ្រព្យដែលត្រូវបានកំណត់ដោយប្រើប្រភពឧស្សាហកម្មអចលនទ្រព្យនានាដូចជា ព័ត៌មានពីការិយាល័យសុរិយោដីដែលពាក់ព័ន្ធដែលជាកន្លែងដែលប័ណ្ណកម្មសិទ្ធិត្រូវបានបញ្ជាក់ និងទទួលស្គាល់ស្ថិតិការលក់ថ្មីព័ត៌មានលម្អិតជាក់លាក់ពីអចលនទ្រព្យ និងនិន្នាការតម្លៃដែលពាក់ព័ន្ធ។ មិនដូចទំនិញប្រើប្រាស់ភ្លាមៗជាច្រើនទៀតនោះទេ អត្ថប្រយោជន៍នៃអចលនទ្រព្យជាទូទៅអាចដឹងបានក្នុងរយៈពេលដ៏យូរមួយ។ ហេតុនេះហើយការប៉ាន់ប្រមាណតម្លៃអចលនទ្រព្យមួយត្រូវតែយកនិន្នាការសេដ្ឋកិច្ច និងសង្គមក្នុងរយៈពេលមួយមកពិចារណា ក៏ដូចជាការគ្រប់គ្រងរបស់រដ្ឋាភិបាលឬបទប្បញ្ញត្តិនិងលក្ខខណ្ឌបរិស្ថានដែលអាចមានឥទ្ធិពលមកលើតម្លៃរបស់អចលនទ្រព្យ។ ការវាយតម្លៃដែលមានជំនាញវិជ្ជាជីវៈច្បាស់លាល់នឹងពិចារណាទៅលើ៖ -តម្រូវការទៅលើអចលនទ្រព្យនោះ -បំណងប្រាថ្នា ឬតម្រូវភាពជាម្ចាស់ដែលគាំទ្រដោយមធ្យោបាយហិរញ្ញវត្ថុនៅក្នុងទីផ្សារដើម្បីបំពេញតម្រូវការ។ -ឧបករណ៍ប្រើប្រាស់ដែលអចលនទ្រព្យមាន -សមត្ថភាពដែលអចលនទ្រព្យរបស់អ្នកអាចបំពេញបំណងប្រាថ្នា និងតម្រូវការរបស់ម្ចាស់ផ្ទះនៅពេលអនាគត។ -ការខ្វះខាត នោះគឺជាចំណុចខ្វះខាតរបស់អចលនទ្រព្យដែលមានប្រភេទស្រដៀងទៅនឹងអចលនទ្រព្យរបស់អ្នក។ -ចុងក្រោយភាពងាយស្រួលក្នុងការផ្ទេរកម្មសិទ្ធិលើអចលនទ្រព្យរបស់អ្នក។ របាយការណ៍វាយតម្លៃមួយដែលគេជឿជាក់ និងមានលក្ខណៈទូលំទូលាយនឹងជួយអ្នកបានច្រើនយ៉ាង។ នៅទីនេះគឺគ្រាន់តែជាចំណុចមួយចំនួនប៉ុណ្ណោះ៖ -ការលក់អចលនទ្រព្យរបស់អ្នកៈ ប្រសិនបើអ្នកចង់លក់អចលនទ្រព្យរបស់អ្នក និងត្រូវការស្វែងរកតម្លៃលក់ដែលសមរម្យការប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យគឺជាជម្រើសដ៏ល្អបំផុត។ -ការទិញអចលនទ្រព្យៈ នៅពេលដែលអ្នកមានចំណាប់អារម្មណ៍ក្នុងការទិញអចលនទ្រព្យថ្មី និងត្រូវការវាយតម្លៃមុននឹងទិញអ្នកអាចរកព័ត៌មានទាំងអស់ដែលអ្នកត្រូវការដោយទទួលយកសេវាវាយតម្លៃអចលនទ្រព្យ។ -បណ្តាក់ទុនៈ នៅពេលដែលអ្នកចូលរួមទៅក្នុងការបណ្តាក់ទុន វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ភាគីទាំងពីរក្នុងការស្វែងយល់ពីតម្លៃដ៏ពិតប្រាកដរបស់ដៃគូអាជីវកម្ម ហើយការវាយតម្លៃឯករាជ្យនៃទ្រព្យសកម្មទាំងអស់ដែលនឹងត្រូវបានចែករំលែកក្នុងការបណ្តាក់ទុន គឺជាវិធីតែមួយគត់ដើម្បីការពារផលប្រយោជន៍របស់ភាគីទាំងពីរ។ -ការអនុលោមទៅតាមពន្ធៈ ក្នុងករណីមានបញ្ហាទាក់ទងទៅនឹងការទូទាត់ប្រាក់បង់ពន្ធ ការវាយតម្លៃអចលនទ្រព្យដោយអ្នកវាយតម្លៃគឺជាការចាំបាច់ដើម្បីកំណត់ពីបំណុលពន្ធដោយយុត្តិធម៌ និងបើកចំហ។ -ការវាយតម្លៃទៅលើអត្រាតម្លៃជួលៈ នៅក្នុងស្ថានភាពដែលអ្នកមានបំណងចង់ជួលអចលនទ្រព្យរបស់អ្នក និងត្រូវការកំណត់តម្លៃជួលដែលសមរម្យមួយដោយផ្អែកលើគុណភាពនៃទ្រព្យសម្បត្តិរបស់អ្នកសេវាវាយតម្លៃអចលនទ្រព្យនឹងមានប្រយោជន៍នៅក្នុងការកំណត់ចំនួនទឹកប្រាក់ដោយផ្អែកលើតម្លៃទីផ្សារអចលនទ្រព្យរបស់អ្នក។ -ការសម្របសម្រួលផ្នែកច្បាប់ៈ ចំពោះការសម្របសម្រួលនៃកម្មសិទ្ធិលើអចលនទ្រព្យរវាងសមាជិកក្រុមគ្រួសារការសម្របសម្រួលលើអាពាហ៍ពិពាហ៍ ការសម្របសម្រួលបណ្តឹងវិវាទ ។ល។ អ្នកចាំបាច់ត្រូវដឹងច្បាស់ពីតម្លៃនៃអចលនទ្រព្យក្នុងគោលបំណងដើម្បីចែកឱ្យស្មើគ្នា។ -វត្ថុបញ្ចាំ និងកម្ចីៈ ដើម្បីទទួលបានកម្ចីពីធនាគារអ្នកត្រូវការផ្តល់ព័ត៌មាននៃទ្រព្យពិតប្រាកដរបស់អ្នកដើម្បីជាការធានាលើប្រាក់កម្ចីនោះ។ ការវាយតម្លៃល្អនឹងជួយធានាទៅលើប្រាក់កម្ចី ឬការបញ្ចាំបន្ទាប់របស់អ្នក។ -ធានារ៉ាប់រងៈ នៅពេលដែលអ្នកត្រូវការតម្លៃអចលនទ្រព្យរបស់អ្នកក្នុងគោលបំណងទទួលយកធានារ៉ាប់រងគ្មានអ្វីអាចដោះស្រាយបញ្ហាបានលឿនជាងការជួលសេវាវាយតម្លៃអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈច្បាស់នោះទេ។ -បង្កើនតម្លៃនៃការវិនិយោគអចលនទ្រព្យរបស់អ្នកៈ ដោយស្វែងយល់ពីរបៀបដែលតម្លៃទីផ្សារអចលនទ្រព្យកើនឡើង ដោយផ្អែកទៅតាមលក្ខណៈវិនិច្ឆ័យនៃរបាយការណ៍វាយតម្លៃអ្នកអាចធ្វើឱ្យលក្ខណពិសេសនៃអចលនទ្រព្យកាន់តែប្រសើរឡើងដើម្បីបង្កើនតម្លៃទាន់ពេលសម្រាប់ការវាយតម្លៃបន្ទាប់។ របាយការណ៍វាយតម្លៃមួយអនុញ្ញាតឱ្យអ្នកវិភាគទៅលើអចលនទ្រព្យរបស់អ្នក និងការបណ្តាក់ទុនអាជីវកម្មណាមួយដែលភ្ជាប់ទៅអចលនទ្រព្យនោះ និងធ្វើឱ្យតម្លៃទីផ្សារអចលនទ្រព្យរបស់អ្នកកាន់តែប្រសើរឡើង។ ត្រៀមខ្លួនរួចរាល់ដើម្បីស្វែងរកអ្នកជំនាញវាយតម្លៃអចលនទ្រព្យហើយមែនទេ? មិនចាំបាច់រកកន្លែងណាផ្សេងទៀតនោះទេ! តាមរយៈទំព័រវាយតម្លៃរបស់វេបសាយ Realestate.com.kh យើងអាចភ្ជាប ទំនាក់ទំនងអ្នកជាមួយអ្នកវាយតម្លៃអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់នៅក្បែរអ្នក សមស្របទៅនឹងតម្រូវការ ក្នុងការវាយតម្លៃអចលនទ្រព្យរបស់អ្នក។ សូមអានលម្អិត នៅលើ realestate.com.khផ្ដល់សិទ្ធិ៖  realestate.com.kh
X
5s