ប្រជាជន​ចិន​បន្ត​ការ​វិនិយោគ ​លើ​អចលនទ្រព្យ​អន្តរជាតិ​



ក្រុមអភិជនរបស់ប្រទេសចិនកំពុងតែបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគទៅលើអចលនទ្រព្យនៅក្រៅប្រទេស។ ខណៈពេលដែលបណ្តាប្រទេសដូចជាអូស្ត្រាលី និងសហរដ្ឋអាមេរិកនៅតែជាជម្រើសពេញនិយមប្រទេសកម្ពុជា ក៏កំពុងទទួលបានចំណាប់អារម្មណ៍ពីក្រុមអភិជនជនជាតិចិនទាំងនោះផងដែរ។ ចំនួនជាង 65 ភាគរយ បានចំណាយអស់ប្រាក់ជាង 462 000 ដុល្លារអាមេរិក កាលពីឆ្នាំ 2015 ។ នេះបើតាមរបាយការណ៍អចលនទ្រព្យរបស់ក្រុមហ៊ុន Knight Frank បានកាលពីឆ្នាំមុន។ យោងតាមក្រុមហ៊ុន Knight Frank បាន 5 កោដិដុល្លារអាមេរិកកាលពីឆ្នា 2010 ហើយបានហក់ឡើងទៅដល់ របាយការណ៍របស់ក្រុមហ៊ុននេះបានព្យាករថាការវិនិយោគនេះនឹងឡើងទៅដល់ 220 ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ 2020 ។ មូលហេតុនៃការវិនិយោគនេះ គឺមានលក្ខណៈសាមញ្ញងាយយល់ទេ។ ឱកាសវិនិយោគចម្រុះចំណាកស្រុកការអប់រំក៏ដូចជារបៀបរបបរស់នៅ នាយកប្រតិបត្តិក្រុមហ៊ុនលោកលោក Charles Pittar អ្នកវិនិយោគសកលរបស់ក្រុមហ៊ុន Juwai លើកឡើងថា «អ្នកវិនិយោគមួយចំនួនធំគិតថាការវិនិយោគលើអចលនទ្រព្យក្រៅប្រទេស មានស្ថិរភាពជាងទីផ្សារនៅក្នុងប្រទេសចិន»។ ដោយវិស័យទេសចរណ៍ទៅក្រៅប្រទេសរបស់ជនជាតិចិននៅតែជាទីផ្សារទេសចរណ៍ដែលធំជាងគេ និងរីកចម្រើនលឿនជាងគេនៅក្នុងពិភពលោកការធ្វើដំណើរកម្សាន្តនេះ ក៏បានធ្វើឲ្យជនជាតិចិនអាចមើលឃើញពីឱកាសក្នុងការវិនិយោគនៅក្រៅប្រទេសផងដែរ។ ព័ត៌មានលម្អិត សូមអាន realestate.com.khផ្ដល់សិទ្ធិ៖ realestate.com.kh
X
5s