​មាន​​ប្រទេស​មួយ​ដែល​ក្រុម​ ISIS ​ខ្លាច​បំផុត​ ​​និង​មិន​ហ៊ាន​ប៉ះ​សូម្បី​​បន្តិច​



អ្នកកាសែតបស្ចិមលោកម្នាក់គឺលោក Jurgen Todenhofer ដែលបានចំណាយពេលប្រមាណ ១០ថ្ងៃនៅជាមួយក្រុមភេរវកម្ម ISIS នៅទីក្រុង Mosul កាលពីឆ្នាំទៅមិញបានអះអាងថា ក្រុមភេរវកម្មដ៏សាហាវនេះមិនខ្លាចកងទ័ពអង់គ្លេស ឬអាមេរិកនោះទេ ប៉ុន្តែមានតែកងទ័ពប្រទេសមួយដែលគេខ្លាចបំផុត។ ប្រទេសនោះ គឺអ៊ីស្រាអែល។ មូលហេតុអ្វីបានជាពួកគេខ្លាចអ៊ីស្រាអែល?

យោងតាមការឱ្យដឹងពីអ្នកកាសែតរូបនោះ គឺ ក្រុមភេរវកម្មបានចាត់ទុកកងទ័ពអ៊ីស្រាអែល ថាខ្លាំងបំផុតសម្រាប់ពួកគេ។ អ្នកកាសែតរូបនោះបានលើកឡើងដូច្នេះថា ៖«ពួកគេគិតថា ពួកគេអាចយកឈ្នះកងទ័ពថ្មើរជើងអាមេរិក និងអង់គ្លេសដែលគ្មានបទពិសោធន៍ជាមួយសង្គ្រាមទ័ពព្រៃ ឬយុទ្ធសាស្ត្រនៃក្រុមភេរវជនបាន ប៉ុន្តែកងទ័ពអ៊ីស្រាអែលវិញគឺខ្លាំង ជាពិសេសទ័ពព្រៃ និងភេរវកម្ម»

អ្វីដែលគេមិនអាចបំភ្លេចបានមួយទៀតនោះគឺថា អ៊ីស្រាអែលជាប្រទេសដែលមានសព្វាវុធជឿនលឿន ហើយកងទ័ពប្រទេសនេះត្រូវបានហ្វឹកហាត់ជំនាញយ៉ាងល្អបំផុត ពោលគឺប្រកបដោយបទពិសោធន៍ និងជំនាញក្នុងការធ្វើសង្គ្រាម។

បើអ្នកកាសែតខាងលើ ប្រទេសអ៊ីស្រាអែលគ្មានឈ្មោះនៅក្នុងបញ្ជីប្រទេសដែលត្រូវធ្វើអាណានិគម ន៍ដំណាក់កាលដំបូងនៅតំបន់មជ្ឈិមបូព៌ានោះទេ៕

ដោយ៖ រតនៈវិភូ

X
5s